KTM Duke ចេញ​ម្ដង​ពីរ​ម៉ូដែល​ រាង​ស្អាត​អស់​ទាស់!

  • 2015-04-04 00:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍ Tokyo Motorcycle Show កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ក្រុមហ៊ុន KTM របស់​ប្រទេស​អូទ្រីស បាន​បញ្ចេញ​ Duke ម្ដង​ពីរ​ម៉ូដែល​គឺ KTM Duke 250 និង​មួយ​ម៉ូដែល​ទៀត​ប្រភេទ​ម៉ូតូ​ស្ព័រ KTM RC250 ដែល​មាន​រាង​ស្អាត​សង្ហា ហើយ​បាន​ដាក់​តម្លៃ​លក់​​រួច​ជា​ស្រេច​​។

 

 

ទាំង KTM Duke 250 និង KTM RC250 សុទ្ធ​តែ​មាន​ទំហំ​ម៉ាស៊ីន ២៥០សេសេ​ដូចគ្នា។ ចំពោះ KTM Duke 250 មាន​ទម្ងន់ ១៣៩គីឡូក្រាម និង​តម្លៃ ៤៥៩០ដុល្លារ រីឯ KTM RC250 មាន​ទម្ងន់ ១៤៧គីឡូក្រាម និង​មាន​តម្លៃ ៥១៨០ ដុល្លារ (តម្លៃ​នៅ​ជប៉ុន) ហើយ​នឹង​ដាក់​លក់​នៅ​ជប៉ុន​ខែ​មិថុនា​ឆ្នាំ​នេះ​។ ចំពោះ​លក្ខណៈ​សម្បត្តិ (Specs) លម្អិត​ផ្សេង​ទៀត​របស់​ម៉ូតូ​ធំ​ទាំង​ពីរ ក្រុមហ៊ុន​ពុំ​ទាន់​បាន​បញ្ជាក់​ច្បាស់​បន្ថែម​នៅ​ឡើយ​ទេ។

 

ម៉ូតូ​ទាំង​ពីរ​នេះ​​​ផលិត​ដោយ​ក្រុមហ៊ុន Bajaj Auto របស់​ឥណ្ឌា ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន KTM របស់​ប្រទេស​អូទ្រីស ដើម្បី​ចែក​ចាយ​លើ​ផ្សារ​​​ពិភពលោក​ រួម​ទាំង​ទីផ្សារ​ប្រទេស​ជប៉ុន​ផង​ដែរ៕ ​

 

KTM Duke 250៖

 

 

 

 

 

 

 

 

KTM Duke RC250៖ 

 

 

 

វីដេអូ៖ ​

 

អាន៖ Pulsar RS 200 ចេញ​ភ្លាម​ ដាក់​តម្លៃ​លក់​ស្រេច​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ indianautosblog