គូ​ស្នេហ៍​រ៉ូមែនទិក​នាំ​គ្នា​ងូត​ទឹក​ត្រសង​កណ្ដាល​ហ្វូង​មនុស្ស​

  • 2015-04-04 00:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​​​គេ​ក្នុង​​ពិភពលោក ដូច​នេះ​ហើយ​ទើប​រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ដែនដី ​ដែល​មាន​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​នេះ ​កើត​ឡើង​មិន​ចេះ​ចប់។ ជាក់ស្ដែង គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ បាន​បណ្ដើរ​គ្នា​ចេញ​មក​ងូត​ទឹក​លម្ហែ​កាយ​នៅ​សួន​បាញ់​ទឹក​សាធារណៈ ដោយ​មិន​ខ្វល់​ពី​ភ្នែក​អ្នក​ដទៃ​ឡើយ។

 

​ បើ​តាម​សារព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​រ៉ូមែនទិក​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ខ្លួន​នេះ បាន​​​ចេញ​មក​ជម្រះ​កាយ នៅ​សួន​បាញ់​ទឹក​ក្រុង Wuhan ខេត្ត Hubei។ ត្រឹម​ងូត​ទឹក មិន​ទាន់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​អស់​ចិត្ត គូសង្សារ​នេះ​ស្រាប់​តែ​ទាញ​សាប៊ូ​កក់​សក់ និង​សាប៊ូ​ដុស​ខ្លួន មក​លាប​បន្ថែម​ពេញ​រាង​កាយ។

 

មនុស្ស​ជា​ច្រើន​ដែល​ឃើញ​សកម្មភាព​នេះ ហាក់​គ្មាន​ពាក្យ​ថ្លាថ្លែង បាន​ត្រឹម​សម្ដែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​ងូត​ទឹក​លម្ហែ​អស់​ប្រហែល ១០​នាទី ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​សន្តិសុខ​នាំ​ខ្លួន​ចេញ​ទៅ​បាត់។ មិន​មាន​ការ​បញ្ជាក់​ថា ហេតុអ្វី​គូស្នេហ៍​ខាង​លើ​ធ្វើ​រឿង​ប្លែក​បែប​នេះ​ឡើយ៕

 

ចុចអាន៖ រំភើប​ចិត្ត​ស្រក់​ទឹក​ភ្នែក ព្រោះ​មិត្ត​ប្រុស​ជូន​បាច់​ផ្កា​ធ្វើ​ពី​សាច់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ lollipop