បេក្ខជន​ Asia Got's Talent ហ្វីលីពីន​ធ្វើ​​ភ្លេង ៥ ប្រភេទ​ចេញ​ពី​មាត់​ពិរោះ​ រហូត​គណៈកម្មការ​​​រាំ​តាម

  • 2015-04-05 22:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន Asia's Got Talent ​ជនជាតិ​ហ្វីលីពីន​មួយ​រូប​ឈ្មោះ Neil Rey Garcia Llanes បាន​បញ្ចេញ​ទេពកោសល្យ​​​ធ្វើ​សំឡេង​ភ្លេច​ចេញ​ពី​មាត់ (Beatbox) ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​ Asia's Got Talent រហូត​ដល់​ធ្វើ​ឱ្យ​គណៈ​កម្មការ​រាំ​តាម​។

 

Neil បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង​ ៤ រូប (Anggun, David Foster, Melanie C និង Vanness Wu) រួម​ទាំង​ទស្សនិកជន​ទះ​ដៃ​កង​រំពង​ពេញ​ឆាក​ ដោយ​សារ​សមត្ថភាព​ធ្វើ​សំឡេង​បាស និង​បទ​ភ្លេង ៥ប្រភេទ​ជាប់ៗ​គ្នា​ ដោយ​ប្រើ​តែ​មាត់​ទទេ​របស់​លោក។

 

 

បុរស​ហ្វីលីពីន​​រូប​​នេះ និយាយ​ថា​ កាល​នៅ​ក្មេង​ អ្នក​ជិត​ខាង​របស់​លោក​បាន​ច្រៀង​ចម្រៀង​យ៉ាង​ឮ តែ​គ្មាន​សាច់​ភ្លេង​ទេ ហើយ​ Neil ក៏​គិត​ថា ប្រសិន​បើ​គាត់​ធ្វើ​សំឡេង​ភ្លេង​ចេញ​ពី​មាត់​ ឬ​ Beatbox បន្ថែម​ទៀត ​នោះ​ចម្រៀង​នឹង​កាន់​តែ​ពីរោះ។ ពេល​នោះ​ហើយ​ដែល Beatbox ​របស់ Neil​ បាន​លេច​ជា​រូបរាង។

 

តោះ...ស្ដាប់​និង​ទស្សនា​ទេពកោសល្យ​​ Beatbox ដ៏​អស្ចារ្យ​របស់​បុរស​ហ្វីលីពីន​នេះ​ទាំង​អស់​គ្នា៖ ​​​

 

 

អាន៖ ក្មេង​ស្រី​Cuteធ្វើ​ឲ្យ​គណៈកម្មការ​ក្នុង​កម្មវិធី Thailand’s Got talent ក្នាញ់​ចង់​ចាប់​គ្រញិច​

 

ដោយ៖ ប៉ែត ផាន់និត

អត្ថបទថ្មី