ISIS កម្ទេច​បេតិកភណ្ឌ​អាយុកាល​២​ពាន់​ឆ្នាំ​គ្មាន​ប្រណី​ដៃ

  • 2015-04-06 16:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជាង​មួយ​ខែ​មុន ក្រុម​រដ្ឋ​​ឥស្លាម​ជ្រុល​និយម (ISIS) បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​បំផ្លាញ​រូបចម្លាក់​បុរាណ​មិន​អាច​កាត់​ថ្លៃ នៅ​សារមន្ទីរ Nineveh ភាគ​ខាង​ជើង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។ ពេល​នេះ តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​អង្គការ UNESCO នៅ​ក្នុង​ប្រទេស​អាស៊ី​ភាគ​ខាង​លិច​មួយ​នេះ ក៏​រង​ភាព​ខ្ទេច​ខ្ទាំ​ដោយសារ ISIS ដូច​គ្នា។

 

 

ទី​សក្ការបូជា ព្រម​ទាំង​រូបចម្លាក់​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង Hatra ដែល​មាន​អាយុកាល ២០០០​ឆ្នាំ ត្រូវ​ក្រុម​រដ្ឋ​​ឥស្លាម​ជ្រុល​និយម​ប្រើ​ញញួរ និង​កាំភ្លើង​ម៉ាក AK-47 បំផ្លិចបំផ្លាញ​គ្មាន​សល់។ អំឡុង​ពេល​លើក​ដៃ​កម្ទេច​រតនសម្បត្តិ​ទាំង​នោះ ក្រុម​ឧទ្ទាម​បាន​ថត​សកម្មភាព​ទុក អម​ដោយ​បទ​ចម្រៀង​​ដ៏​ចម្លែក​គួរ​ឲ្យ​ព្រឺក្បាល។ ​​​

 

ទីក្រុង​បុរាណ​នេះ ត្រូវ​ប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​អង្គការ UNESCO តាំង​ពី​ឆ្នាំ១៩៨៧។ ក្រៅ​ពី​កម្ទេច​ចោល មន្ត្រី​របស់​ប្រទេស​អ៊ីរ៉ាក់ ជឿជាក់​ថា​ក្រុម ISIS បាន​លក់​រូប​ចម្លាក់​មួយ​ចំនួន​តាម​ទីផ្សារ​ងងឹត ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​យុទ្ធនាការ​ធ្វើ​សង្គ្រាម​របស់​ខ្លួន​ផង​ដែរ៕

 

ទស្សនា​សកម្មភាព​បំផ្លាញ អម​ជាមួយ​បទ​សម្រៀង​គួរ​ឲ្យ​ខ្លាច៖

 

 

 

 

 

 

 

 

 

 

ចុចអាន៖ ត្រឹម​ប៉ុន្មាន​នាទី ISIS កម្ទេច​រតនសម្បត្តិ​រាប់​ពាន់​ឆ្នាំ​ក្នុង​សារមន្ទីរ​គ្មាន​សល់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail