Bag to School យកសម្ភារៈសិក្សាទៅជូនដល់សិស្សានុសិស្សចំនួន១០០០រូប នៅខេត្តកំពង់ធំ
- 2015-04-07 23:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bag to School យកសម្ភារៈសិក្សាទៅជូនដល់សិស្សានុសិស្សចំនួន១០០០រូប នៅខេត្តកំពង់ធំ
ចន្លោះមិនឃើញ
នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ សភាយុវពាណិជ្ជករអន្តជាតិ កម្ពុជា សាខាភ្នំពេញ Junior Chamber International Cambodia - Phnom Penh ហៅកាត់ថា JCI Cambodia-Phnom Penh សហការជាមួយ JCI Marina មកពីប្រទេសសិង្ហបុរី បានរៀបចំកម្មវិធី ស្ម័គ្រចិត្តការងារសហគមន៍ ហៅថា Bag to School នៅបឋមសិក្សា បាក់ស្នា នាស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នេះជាលើកទី៤ហើយដែលកម្មវិធី Bag to School ធ្វើឡើងចាប់ពីដើមឆ្នាំ២០១៥មក។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងពាំនាំយកសម្ភារៈសិក្សាទៅជូនដល់សិស្សានុសិស្សចំនួន១០០០ រូបនៅខេត្តកំពង់ធំ។ ការពាំនាំនូវអំណោយនេះជាការជំរុញទឹកចិត្តសិស្សានុសិស្សតូចៗ អោយមានគំនិតខិតខំសិក្សាដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេនាពេលអនាគត ហើយម្យ៉ាងទៀតក៏ជាកម្លាំងចិត្តជំរុញអោយពួកគេមិនបោះបង់ការសិក្សានៅពាក់កណ្ដាលទី ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
Bag to School ធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា ដែលមានភ្ញៀវកិត្តិយសចូលរួមដែលភាគច្រើនជា សហគ្រិន អ្នកដឹកនាំវ័យក្មេង និង អ្នកគ្រប់គ្រងសំខាន់ៗ ដែលពួកគាត់ចូលរួមស្ម័គ្រចិត្តជួយដល់សហគមន៍ដែលមានទុក្ខលំបាក។ លើសពីនេះទៅទៀត ក្នុងឆ្នាំ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ មានសេចក្តីសោមនស្សរីករាយនិងមោទនភាព ដោយមានការចូលរួមជាពិសេសពី សំណាក់លោក Ismail Haznedar ប្រធានកំពូលរបស់សភាយុវពាណិជ្ជករអន្តរជាតិពិភពលោក។
សូមបញ្ជាក់ផងដែរថា JCI Cambodia-Phnom Penh គឺជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណេញមួយ ដែលប្រមួលផ្តុំដោយពាណិជ្ជករវ័យក្មេងអាយុក្រោម៤០ឆ្នាំជាច្រើន ដែលកំពុងស្ម័គ្រចិត្តចូលរួមអភិវឌ្ឍសង្គមដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន។ ក្រៅពីកម្មវិធី Bag to School នេះ សមាគមមួយនេះក៍មានគម្រោងជាច្រើនដើម្បីអភិវឌ្ឍសហគមន៍ បង្កើត ឱកាសពាណិជ្ជកម្ម អភិវឌ្ឍសមត្ថភាពបុគ្គល និងទំនាក់ទំនងអន្តរជាតិ។ គម្រោងដែល សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានធ្វើកន្លងមករួមមាន JCI Breakfast Talk ការពិភាក្សាអំពីបទពិសោធន៍ក្នុងការធ្វើជំនួញផ្សេងៗ និង JCI Sharing of Smile គីជាកម្មវិធីនាំមកនូវសេចក្ដីញញឹមដល់កុមារដែលជួបប្រទះនឹងការលំបាក ដែលភាពញញឹមនេះហើយជួយអោយពូកគេតស៊ូក្នុងជីវិត ព្រមទាំង JCI Youth Leadership Conference ដែលមានការចូលរួមពីអ្នកដឹកនាំវ័យក្មេងជាច្រើន ហើយនឹងមានកម្មវិធីជាច្រើនទៀត៕
អត្ថបទ៖ ដៃគូសហការ