ឧបករណ៍​ភ្លេង​អាំង​ឃ្លង់ ពីរោះ​ដូច​រនាត​ខ្មែរ លេច​មុខ​ក្នុង​​ពិព័រណ៍​ស្នាដៃ​និស្សិត​

  • 2015-04-08 16:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាំង​ឃ្លង់ ( Ang Klung) ជា​ឧបករណ៍​ភ្លេង​បុរាណ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ដាក់​បង្ហាញ​​ក្នុង​​ការ​​តាំង​ពិព័រណ៍​ស្នាដៃ​និស្សិត​គ្រប់​ជំនាន់​​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ។

 

 
 

កំពុង​អង្គុយ​ម្នាក់​ឯង​ក្រោម​ទឹក​មុខ​ដ៏​ស្រស់​ញញឹម​ យុវជន​ ហាន គីម​ហាំម និស្សិត​របស់​ស្ថាន​ទូតឥណ្ឌូនេស៊ី ប្រាប់ Sabay ថា ឧបករណ៍​ភ្លេង អាំង​ឃ្លង់ (Ang Klung) នេះ​ ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើ​​ឡើង​ពី​បំពង់​ឫស្សី​ ។ ឧបករណ៍​ភ្លេង​នេះ​មាន​សំឡេង​ពីរោះ​ដូចជា​សំឡេង​រនាត​ខ្មែរ​យើង​ដែរ។ ម្យ៉ាង​ទៀត​ គេ​អាច​លេង​​បាន​គ្រប់​កម្មវិធី​​កម្សាន្ត​ទាំងអស់ ​ប៉ុន្តែ​ទាល់​តែ​មនុស្ស​ចាប់​ពី​២០​នាក់​ឡើង​ទើប​អាច​លេង​បានក្នុង​វង់ភ្លេង​នេះ ខណៈ​ម្នាក់​អាច​កាន់​មួយ​លេខ ឬ​ពីរ​លេខ​បាន។

 

 

យុវជន​រូប​នេះ​បន្ត​ទៀត​ថា ការ​ដាក់​បង្ហាញ​ឧបករណ៍​នេះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​និស្សិត​ខ្មែរ​យើង​ជំនាន់​ក្រោយៗ​ដែល​មាន​និស្ស័យ​ខាង​ផ្នែក​សិល្បៈ​ភ្លេង​បាន​ស្គាល់​ពី​ឧបករណ៍​របស់​ប្រទេស​គេ​ខ្លះៗ​តែ​ប៉ុណ្ណោះ។ ការ​ចូល​រួម​ទស្សនា​របស់​ភ្ញៀវ​កិត្តិយស​ក្នុង​​កម្មវិធី​នេះ​ គឺ​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​និស្សិត​គ្រប់​ជំនាន់​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

​ពិពរណ៍​នេះ​​មាន​រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែ​មេសា នេះ វេលា​ម៉ោង ៩​ព្រឹក ​ដល់​ម៉ោង ៨​យប់។ ចាប់​ពី​ម៉ោង ៥​ល្ងាច​ទៅ ​ក៏​មាន​ការ​សម្ដែង​សិល្បៈ​ពី​ក្រុម​និស្សិត​ និង​បង្ហាញ​ពី​ឧបករណ៍​ភ្លេង អាំង​ឃ្លង់ (Ang klung) (លំនាំ​បទ​ណោង​ភី​សារ៉ា ) ទម្រង់​ល្ខោន​យីកេ ក៏​មាន​ការ​សម្ដែង​ផ្សេងៗ​ជា​ច្រើន​ទៀត​របស់​និស្សិត​ក្នុង​សាលា​នោះ​ដែរ។

 

អត្ថបទ៖ សុខ​អូន

អត្ថបទពេញនិយម