ផល​ប៉ះពាល់​នៃ​ការ​សម្អាត​ត្រចៀក​មិន​ត្រឹមត្រូវ

  • 2015-04-08 16:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​តែង​បាន​សម្អាត​ត្រចៀក​ពួក​គេ​​ជា​ទៀងទាត់​ដើម្បី​ឲ្យ​វា​ស្អាត និង​មាន​សុខភាព​ល្អ​។  ប៉ុន្តែ​វិធី​សម្អាត​មួយ​ចំនួន​ដែល​មិន​ត្រឹមត្រូវ​បាន​ធ្វើឲ្យ​ក្រដាសត្រចៀក​រុល​ចូល​ទៅ​ក្នុង ហើយ​បណ្ដាល​ឲ្យ​ការ​ស្ដាប់​មិន​ល្អ​វិញ។

 

 

American Academy of Otolaryngology ​(AAO-HNS) បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​សំឡី​ទៅ​ត្បាល់​ត្រចៀក។ នៅ​លើ​គេហទំព័រ​ជា​ផ្លូវការ​របស់​ពួក​គេ​បាន​ផ្សព្វផ្សាយ​ថា​​ការ​សម្អាត​ត្រចៀក​មិន​ត្រឹមត្រូវ​ អាច​​បង្ក​ឲ្យ​មាន​ហានិភ័យ​រហូត​ដល់​​​ស្ដាប់​លែង​ឮ។

 

បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​ អាចម៍​ត្រចៀក​នោះ​មាន​លក្ខណៈ​ពិសេស​ដែល​ល្អ​ចំពោះ​ត្រចៀក និង​ដើរ​តួនាទី​ជា​ភ្នាក់ងារ​សម្អាត​ដោយ​ខ្លួន​ឯង។ វា​អាច​ការពារ​ជាតិ​ខ្លាញ់ ហើយ​ប្រឆាំង​នឹង​បាក់តេរី​បាន​ថែម​ទៀត​ផង។ វា​អាច​សម្អាត​រន្ធ​ត្រចៀក បន្ទាប់មក​វា​សម្ងួត​ជាតិ​ទឹក​ដែល​មាន​ក្នុង​ត្រចៀក ហើយ​ចុងក្រោយ​វា​អាច​​ធ្លាក់​ចេញ​មក​ខ្លួន​ឯង។ នេះ​គឺ​ជា​ដំណើរ​ការ​សម្អាត​ដោយ​ខ្លួន​ឯង។

 

តើ​មាន​អ្វី​កើតឡើង​ពេល​យក​សំឡី​ទៅ​សម្អាត​ត្រចៀក​របស់​អ្នក?

 

 

នៅ​ពេល​ដែល​អ្នក​ប្រើ​ដុំ​សំឡី​រុក​ឲ្យ​ជ្រៅ​ដើម្បី​ទៅ​ក្នុង​ត្រចៀក​នោះ​ពេល​ខ្លះ​វា​ចូល​ទៅ​ដល់​កន្លែង​ដែល​មិន​គួរ​ប៉ះពាល់​ដូចជា ក្រដាសត្រចៀក​ជាដើម​ដែល​បណ្ដាល​ឲ្យ​របួស។

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ផ្សិត​បាក់តេរី និង​វីរុស​ដែល​នៅ​ក្រៅ​ត្រចៀក​អាច​រុញ​វា​ចូល​ទៅ និង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង។ មួយ​វិញ​ទៀត​ប្រសិនបើ​ជាប់​សំឡី​ក្នុង​រន្ធ​ត្រចៀក វា​អាច​បណ្ដាល​ឲ្យ​ថ្លង់​តែ​ម្ដង​ក៏​ថា​បាន។

 

ដូចនេះ​តើ​គួរ​សម្អាត​វា​យ៉ាង​ម៉េច​បាន​ត្រឹមត្រូវ?

 

 

ត្រចៀក​របស់​អ្នក​គួរ​តែ​មិន​បាច់​សម្អាត​ដោយ​ខ្លួនឯង​ទេ គឺ​ត្រូវ​ឲ្យ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត Douglas Backous ប្រធាន AAO-HNSF និង​ជា​នាយក​ផ្នែក​វះកាត់​នៅ​វិទ្យាស្ថាន​ប្រទេស​ស៊ុយអែត​បាន​ពន្យល់​ថា​នៅ​ពេល​ដែល​អ្នក​ឧស្សាហ៍​ត្បាល់​ត្រចៀក​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ស្បែក​នៅ​ទី​នោះ​រលាក ហើយ​ខ្លះ​ទៀត​អាច​ចេញ​ជា​កមរមាស់ ឈឺ​ត្រចៀក ថ្លង់ ហ៊ឹង​ត្រចៀក មាន​ក្លិន​មិន​ល្អ និង​មាន​ហូរ​ទឹក​រងៃ​ទៀត​ផង។

 

តែ​ប្រសិនបើ​អ្នក​ចង់​សម្អាត​ពិត​មែន សុំ​កុំ​បញ្ចូល​អ្វី​ទៅ​ក្នុង​ត្រចៀក​អី គឺ​សម្អាត​តែ​ខាងក្រៅ​បាន​ហើយ៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖healthyandnaturalworld

អត្ថបទពេញនិយម
អត្ថបទថ្មី