Apple ឈប់​ឱ្យ​អតិថិ​ជន​​តម្រង់​ជួរ​ចាំ​ទិញ​ផលិតផល​​ខ្លួន​​ទៀត​ហើយ​​

  • 2015-04-08 22:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​ផលិត​ផល​នីមួយៗ​របស់ Apple ជា​ពិសេស iPhone ស៊េរី​ថ្មី​ចេញ​ម្តង​ៗ តែងតែ​មាន​មនុស្ស​ម្នា​ទៅ​ដេក​ចាំ​ ឬ​តម្រង់​ជួរ​គ្នា​​ទិញ តែ​ដល់​ពេល​នេះ​ក្រុមហ៊ុន Apple បែរ​ជា​ប្រកាស​ប្រាប់​អតិថិជន​ទាំង​អស់ កុំ​ឱ្យ​ទៅ​តម្រង់​ជួរ​ចាំ​ទិញ​ Apple Watch និង MacBook​ ស៊េរី​ថ្មី ដូច​កាល​មុន​​ទៀត។

 

 

​នៅ​ក្នុង​កំណត់​ហេតុ​ផ្ទៃ​ក្នុង (Memo) ដែល​ចេញ​ដោយ​មន្ត្រី​គ្រប់​គ្រង​​ផ្នែក​លក់រាយ​ផលិតផល​ក្រុមហ៊ុន Apple លោក​ស្រី Angela Ahrendts បាន​បង្ហាញ​ថា ការ​តម្រង់​ជួរ​គ្នា​រង់​ចាំ​ទិញ​ផលិត​ផល​របស់ Apple គឺ​ត្រូវ​បញ្ចប់ តែ​អតិថិជន​ទាំង​អស់​អាច​មក​តម្រង់​ជួរ​គ្នា​នៅ​លើ​អ៊ីនធឺណិតវិញ​ម្តង​ ដើម្បី​ទិញ Apple Watch និង MacBook ស៊េរី​ថ្មី​តាម​រយៈ​វិបសាយ​របស់​ Apple ឬ Apple Store អនឡាញ​ជា​ច្រើន​ទៀត​​ ដោយ​​ងាយ​ជាង​មុន។ ​

 

 

កន្លង​ទៅ​ក្រុមហ៊ុន Apple ត្រូវ​រៀប​ចំ​បុគ្គលិក​របស់​ខ្លួន​ជា​ច្រើន​​នៅ​ទីតាំង​លក់​ផលិតផល​ថ្មី ដើម្បី​អាច​ទប់ទល់​នឹង​ហ្វូង​មនុស្ស​ដែល​សម្រុក​ចូល​មក​ទិញ​ផលិតផល​របស់​ខ្លួន​យ៉ាង​កកកុញ។ ក្រោយ​ពេល​ Apple ចេញ​ Memo ថ្មី​បែប​នេះ តើ​​មនុស្ស​នឹង​ទៅ​តម្រង់​ជួរ​គ្នា​ចាំ​ទិញ Apple Watch និង MacBook ដូច​រាល់​ដង​​ទៀត​ឬ​យ៉ាង​ណា?

 

Apple Watch នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ រី​ឯ MacBook ស៊េរី​ថ្មី​នឹង​ដាក់​លក់​​ថ្ងៃ​ទី​១០ ខែ​មេសា​ខាង​មុន​នេះ៕

 

អាន៖ នេះ​តម្លៃ និង​លក្ខណៈ​ពិសេស​​​​ Apple Watch ប្រកាស​ម្សិលមិញ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ vr-zone