៣០០​គ្រាប់​របស់ Ronaldo ​នៅ Real ​រក​បាន​ដោយ​របៀប​ណា​ខ្លះ?

  • 2015-04-09 17:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ​​រក​គ្រាប់​បាល់​បាន​៣០០​គ្រាប់​ហើយ​ ឱ្យ​ក្រុម Real Madrid ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នេះ ពោល​គឺ​ចូល​លេង​តែ​២៨៨​ប្រកួត​​ប៉ុណ្ណោះ តែ​​អាច​រក​គ្រាប់​បាល់​បាន​ដល់​​ទៅ​៣០០​គ្រាប់។ ចំនួន​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ខ្លួន​ជា​កំពូល​កីឡាករ​លេខ​៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Real ​ផង​ដែរ​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ហើយ​ក៏​រំពឹង​ថា​នឹង​បំបែក​កំណត់ត្រា​នៅ​ថ្ងៃ​ណា​មួយ​បាន​ផង​ដែរ។ ចុះ​៣០០​គ្រាប់​នេះ តើ​រូបគេ​ធ្វើ​បាន​ដោយ​របៀប​ណា​ខ្លះ?

 

 

ពេល​នេះ Sabay ​សូម​បង្ហាញ​ពី​របៀប​ដែល Ronaldo ​រក​បាន​៣០០​គ្រាប់​នៅ Real Madrid ​ឱ្យ​ប្រិយមិត្ត​បាន​ដឹង៖

រក​បាន​ដោយ​បាល់​តែត ៤១​គ្រាប់

 

រក​បាន​ដោយ​បាល់​ទាត់​ពិន័យ​១១​ម៉ែត្រ ​៥៥​គ្រាប់

 

រក​បាន​ដោយ​​ទាត់​​បាល់​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​ ៤៦​គ្រាប់

 

រក​បាន​ដោយ​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ ១៥៨​គ្រាប់

 

ដោយ​ឡែក​៣០០​គ្រាប់​នេះ​រក​បាន​ដោយ​ប្រើ​ជើង​ស្ដាំ​ចំនួន​២០៦​គ្រាប់ ​និង​ប្រើ​ជើង​ឆ្វេង​៥២​គ្រាប់​ផង​ដែរ៕

 

 ចុចអាន៖ Ronaldo ​ស៊ុត​គ្រាប់​ទី​៣០០​ឱ្យ Real Madrid ​ឈ្នះ​ Rayo ​យប់​មិញ

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals