តារាល្បីអាមេរិក Demi Lovato ត្រៀមមកសម្ដែង៦ប្រទេសនៅអាស៊ី រួមទាំងកម្ពុជា
- ព្រហស្បតិ៍, 9 មេសា 2015 23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីអាមេរិក Demi Lovato ត្រៀមមកសម្ដែង៦ប្រទេសនៅអាស៊ី រួមទាំងកម្ពុជា
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិក Demi Lovato នឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ចំនួន ៦ប្រទេសនៅអាស៊ី ចាប់ពីចុងខែមេសា ដល់ខែឧសភា ដែលក្នុងចំណោមប្រទេសទាំង ៦នោះក៏មានប្រទេសកម្ពុជាផងដែរ។
កាលវិភាគលើគេហទំព័រម្ចាស់បទ "Let It Go” នេះផ្ទាល់ បានបង្ហាញថា នាងនឹងមកសម្ដែងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី ២៨ ខែមេសា, នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី៣០ ខែមេសា, នៅខេត្ត Zhenjiang ប្រទេសចិន ថ្ងៃទី២ ខែឧសភា, ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៤ ខែឧសភា និងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃទី៩ ខែឧសភា។ ចំណែកនៅប្រទេសកម្ពុជា ការប្រគំតន្ត្រីរបស់ តារាវ័យ ២២ឆ្នាំរូបនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Smart Axiata នាព្រឹកនេះ។
Demi Lovato បានចាប់ផ្ដើមអាជីពសិល្បៈដំបូងជាតារាសម្ដែងប្រចាំប៉ុស្តិ៍ Disney កាលពីឆ្នាំ២០០៨ ហើយក៏បានចូលច្រៀងក្នុងផលិតកម្ម Hollywood Records។ ក្រៅពីអាជីពជាតារាចម្រៀង សម្ដែង និងនិពន្ធចម្រៀង Lovato ក៏ធ្លាប់ធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀង "X Factor” នៅអាមេរិកដែរ កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ ៕
ចុចអាន៖តារាចម្រៀងល្បីអាមេរិក Demi Lovato ម្ចាស់បទ Let It GO ចង់មកលេងស្រុកខ្មែរ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ demilovato