តោះ​មើល​វីដេអូ​​ហែ​ វីរនារី​ កែ ឡេង នៅ​​ភ្នំពេញ​ម្សិល​មិញ​

  • 2015-04-10 17:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​​​ថ្ងៃ​ទី​៩ ​ខែ​មេសា​ ម្សិលមិញ​នេះ​ វីរនារី កែ ឡេង​ ត្រូវ​បាន​​​​​បំពាក់​គ្រឿង​ឥស្សរិយយស​​​ថ្នាក់​មហា​សេរី​វឌ្ឍន៍​រួច​​​ដង្ហែ​​ដើម្បី​អបអរសាទរ​ និង​ផ្តល់​ជា​មហា​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​អ្នក​ស្រី​បាន​សាង​ជួន​ជាតិ​ដែល​បាន​​ចាប់​ផ្តើម​ចេញ​ពី​វិមាន​សន្តិភាព​កាល​ពី​វេលា​ម៉ោង​ប្រហែល​ជា​៤:៣០នាទី​​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​​វត្ត​ភ្នំ​ បន្ត​មក​វិមាន​ឯករាជ្យ តាម​ហាវិថី​ព្រះ​នរោត្តម​​ និង​​​មក​កាន់​​ស្តប​ពេទ្យ​ចិន​​តាម​មហាវិថី​​ព្រះ​សីហនុ​ រួច​ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​មុនីវង្ស​ឆ្ពោះ​​ទៅ​ដល់​ស្តប BS រួច​​បន្ត​ទៅ​តាម​មហា​វិថី​កម្ពុជា​ក្រោម ដល់​ស្តប​ដេអិន​ និង​​បត់​ឆ្វេង​ទៅ​ស្តប​ផ្សារ​ដេប៉ូ​ មុន​​ចូល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ទោះ​ជា​យ៉ាង​ណា ពិធី​ដង្ហែ​កាល​ពី​ម្សិល​មិញ​ពុំ​មាន​អ្នក​គាំទ្រ​ចូល​រួម​ដង្ហែ​ឡើយ ក្រៅ​ពី​រថយន្ត​ក្រុង​ដែល​ដឹក​កីឡាករ កីឡាការិនី មន្ត្រី​សហព័ន្ធ និង​ម៉ូតូ​ធំ​១២​គ្រឿង៕  

 

​ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​វីដេអូ​យ៉ាង​ស្រស់​ស្អាត​​នៃ​ការ​ដង្ហែ​​រ​ក្បួន​​របស់​អ្នក​ស្រី កែ ឡេង

អត្ថបទ ៖​ស្រី សុវណ្ណដារ៉ា​​​​

អត្ថបទពេញនិយម