​ឪពុក​-ម្ដាយ​​កើត​ឆ្នាំ​មមែ​​គួរ​​យក​កូន​ប្រុស​​ស្រី​ឆ្នាំ​ណា​​ល្អ​?

  • 2015-04-10 17:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្បួន​ជ្រើស​​រើស​បុត្រ​ធីតា​​ សម្រាប់​​ឪពុក​-ម្ដាយ​​​​​​កើត​ឆ្នាំ​​មមែ​ ត្រូវ​បាន​សៀវភៅ​​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​​​​ ដែល​​រៀប​រៀង​ដោយ​លោក​ អ៊ឹម​ បុរិន្ទ​​ អត្ថាធិប្បាយ​​​មាន​​ទាំង​ល្អ​ និង​​មិន​​សូវ​ល្អ​។ ​​ដូច្នេះ​ក្នុង​ចំណោម​​ឆ្នាំ​​ទាំង​១២​ ឆ្នាំ​ ឆ្នាំ​ណា​ល្អ​បំផុត​?​​ ​​​​​​

 

ជូត៖ ទោះ​បី​​ជា​ទទួល​បាន​លទ្ធផល​ល្អ​ក្តី​ ប៉ុន្តែ​បញ្ហា​ឪពុក​​ជា​​ឆ្នាំ​មមែ​​គឺ​មាន​ច្រើន​ជាង​​ម្ដាយ​ជា​ឆ្នាំ​មមែ​។

 

ឆ្លូវ៖​ មាន​​ភាព​មិន​ចង់​ស្គាល់​ និង​ជិត​ស្និត​នឹង​គ្នា​ ហេតុ​នេះ​ការ​​គម្លាត​​គឺ​ពិត​ជា​ពិបាក​​នឹង​ទម្លុះ​ទម្លាយ​ណាស់​។

 

ខាល៖​បញ្ជូន​ឆ្នាំ​ពពែ​ចូល​​​ក្នុង​មាត់​ខ្លា​ ហេតុ​​នេះ​កូន​ចៅ​ប្រុស​ស្រី​ ប្រហែល​ជា​អាច​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ឪពុក​ម្ដាយ។​

 

ថោះ​៖ អាច​រួម​រស់​ជាមួយ​គ្នា​បាន​ ប៉ុន្តែ​ឆ្នាំ​ពពែ​មិន​អាច​​នឹង​ផ្ដល់​នូវ​ការ​បីបាច់​ថែរក្សា​ដ៏​ល្អ​ សម្រាប់​ឆ្នាំ​ទន្សាយ​បាន​ទេ។

 

 

រោង​៖ ការ​ស្រុះ​ស្រួល​គ្នា​​ល្អ​គ្រាន់​បើ​ ជា​ពិសេស​ម្ដាយ​ពពែ​ ជា​គូ​គាប់​ដ៏​ល្អ​​​សម្រាប់​កូន​ចៅ​​ជា​ឆ្នាំ​នាគ​។

 

ម្សាញ់​៖ ឱ្យ​តែ​ឆ្នាំ​ពស់​​មាន​​កតញ្ញុតាធម៌ គឺ​ឆ្នាំ​ពពែ​ហ៊ាន​លះ​បង់​អ្វី​ៗ​​ទាំង​អស់​។

 

មមី​៖ ឆ្នាំ​សេះ​​​ហាក់​ដូច​គិត​តែ​​ពី​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ ហើយ​ធ្វើ​យ៉ាង​ណា​​កុំ​ឱ្យ​​តែ​ឆ្នាំ​ពពែ​មាន​ការ​ពឹង​ពាក់​យូរ​អង្វែង​​ពេក​​គឺ​អាច​​រួម​រស់​​ជាមួយ​គ្នា​​ទៅ​ទៀត​បាន​។​

 

មមែ​៖​ទោះ​បី​​មាន​​មនោ​សញ្ចេតនា​​ល្អ​នឹង​គ្នា​ក្ដី​ ក៏​មិន​អាច​ជួយ​ទំនុក​​បម្រុង​គ្នា​​បាន​​​ឡើយ​។ ប៉ុន្តែ​​ម្ដាយ​​ជា​ពពែ​​ និង​កូន​ស្រី​​ជា​​ពពែ​អាច​មាន​​ការ​​ចុះ​សម្រុង​​នឹង​គ្នា។ ​

វក៖ ឆ្នាំ​ស្វា​ក្ដាប់​យ៉ាង​ណែន​​នូវ​ចិត្ត​គំនិត​​របស់​ឆ្នាំ​ពពែ​ ហើយ​ជូន​ពេល​ខ្លះ​មាន​ការ​ចំអក​​គ្នា​ទៀត​ផង​។

 

រកា​៖ អត្តចរិត​​ម្នាក់​ៗ​មិន​ចុះ​សម្រុង​នឹង​គ្នា​ រឿង​ទុក្ខ​កង្វល់​ក៏​មាន​ច្រើន​​ហូរហែ។

 

ច៖ ​ឆ្នាំ​ឆ្កែ​ឆាប់​​បែក​ចេញ​ពី​គ្រួសារ​ ប៉ុន្តែ​កាត់​ទឹក​មិន​ដាច់​កាត់​សាច់​មិន​បាន​ គឺ​ថ្ងៃ​ក្រោយ​មក​​អាច​ជួប​ជុំ​​គ្នា​បាន​។

 

កុរ​៖ ឆ្នាំ​ជ្រូក​​​មាន​ការ​គិត​​គូរ​ដល់​ផ្ទះ​សម្បែង​​ ហេតុ​នេះ​​ហើយ​ទើប​ឆាប់​​ទទួល​​បន្ទុក​រាប់​រង​កិច្ច​ការ​ក្នុង​ផ្ទះ​។

 

អាន​អត្ថបទ៖ ជោគ​ជតារាសី​អ្នក​កើត​ឆ្នាំមមែ​ និង​ទំនាយ​​​​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី

អាន​អត្ថបទ៖ អុជ​ធូប​ប៉ុន្មាន​សរសៃ​​ដើម្បី​ឲ្យ​​ត្រូវ​ក្បួន​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី?

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម
អត្ថបទថ្មី