ជោគជតារាសីអ្នកកើតឆ្នាំមមែ និងទំនាយមហាសង្ក្រាន្តឆ្នាំថ្មី
- ពុធ, 8 មេសា 2015 19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជតារាសីអ្នកកើតឆ្នាំមមែ និងទំនាយមហាសង្ក្រាន្តឆ្នាំថ្មី
ចន្លោះមិនឃើញ
ឆ្នាំថ្មីនឹងចូលមកដល់នៅថ្ងៃអង្គា ទី១៤ ខែមេសា គ្រិស្ដសករាជ ២០១៥ វេលាម៉ោង ១៤ និង ២នាទីរសៀល។ ទេវតាឆ្នាំថ្មីនេះ មានព្រះនាមរាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម។ ទេពធីតារាគ្យសៈទេវី ទ្រង់សោយលោហិត និងទ្រង់ព្រះហត្តស្តាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ ទ្រង់គ្រងលើខ្នង អស្សតរ (សេះ) ជាពាហនៈ។ នេះបើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀង ដោយលោក អ៊ឹម បុរិន្ទ។
ជោគជតារាសីអ្នកកើតឆ្នាំមមែ
លោកអ្នកកើត ឆ្នាំមមែពង្សទេវាតាស្រីនាមជាសត្វពពែធាតុមាសទន្សាកំណើតនៅថ្ងៃ អាទិត្យ សិរីធ្លាក់មកពីដៃឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមបារិកជាតិ និងដើមឫស្សី លោកអ្នកកើតឆ្នាំនេះគួរស្រោចទឹកជ្រោយដីគល់នៃដើម(បារិកជាតិ) និងដើមឫស្សី ទើបនាំឱ្យកើតមានសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារ។
មនុស្សកើតឆ្នាំនេះ ជាមនុស្សមានវាសនាខ្ពស់ ជាទីត្រូវចិត្តនៃមនុស្សទូទៅពេលជួបទុក្ខអាសន្នមានអ្នកធំជួយគាំពារ។ ឫក្សពារសុភាពរាបសារ សំដីទន់ផ្អែមពិរោះ មានមិត្តភ័ក្កិច្រើនមិនថានៅទីណាៗ ប៉ុន្តែមិត្តច្រើននាំទុក្ខមកឱ្យខ្លួនធ្វើគុណមិនបានផល មិនចេះចងគំនុំ និងអ្នកណាឡើយ។ ចិត្តឆេវឆាវ ឆាប់ខឹងតែឆាប់បាត់ មានតណ្ហាខ្លាំង ស្រើបស្រាលនឹងរស់កាមារម្មណ៍ប្រៀបដូចភ្លើងចំបើង មានស្នេហ៍ក្នុងខ្លួនជាទីត្រូវភ្នែកនៃមនុស្សភេទផ្ទុយគ្នា។
ជាមនុស្សនិយាយតិចតែគិតច្រើនមុននឹងតលូកដៃទៅចាប់កាន់ការងារ អ្វីនិមួយ ប្រើគំនិតគិតហ្មត់ចត់ល្អិតល្អន់។ មុខរបរដែលស័ក្កិសមជាងគេសម្រាប់មនុស្សកើតឆ្នាំមមែនេះគឺការងារ លក់ដូរធ្វើជំនួញជួញប្រែនឹងបានទៅជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានការពិចារណាល្អិតល្អន់។ បើធ្វើការងាររដ្ឋល្អជាមធ្យម នឹងតាំងខ្លួនទៅជាអ្នកមានបានពេលឈានដល់វ័យចាស់។
ទំនាយក្នុងឆ្នាំមមែ
-នៅថ្ងៃមហាសង្ក្រាន្ត ដែលត្រូវនឹងថ្ងៃចូលឆ្នាំទីមួយថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះនឹងកើតអន្តរាយកណ្តាលទីក្រុង មានភ្លើងឆេះយ៉ាងសាហាវ កើតនូវចោរចិត្តកាចច្រើនឡើង មនុស្សនឹងប្រែជាមានចិត្តអាក្រក់ ហើយមានជំងឺតម្កាត់ច្រើនជាទីបំផុត។ មនុស្សផងទាំងឡាយនឹងកើតទុក្ខសោករោគភ័យ ស្លាប់ព្រោះជំងឺ និងព្រោះមានកល្លិយុគសង្រ្គាមច្បាំងគ្នា។ ផែនដីនឹងស្ងួតហួតហែង។ ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនេះស្រូវអង្ករផ្លែឈើមានតម្លៃខ្ពស់ មនុស្សទាំងឡាយត្រូវក្តៅក្រហាយចិត្តជាច្រើន ស្រ្តីនិរាស្រ្តព្រាត់ប្រាស់ពីទីកន្លែងទៅរស់នៅទីទៃផេ្សងៗ។ ទំនាយថ្ងៃឡើងស័ក ដែលត្រូវនឹងថ្ងៃព្រហស្បត្តិ៍ សមណៈព្រហ្មាចារ្យ និងប្រណិបត្តិចូលចិត្តដោយធម៌ដែរប្រសើរវិសេស។
-ចំពោះទឹកឆ្នាំនេះ នឹងមានទឹកភ្លៀង ធ្លាក់ស្មើទាំងដើម កណ្ដាលនិងចុងឆ្នាំ។ រីឯទឹកទន្លេវិញមិនតូច មិនធំ គឺមធ្យម។ ចំណែកស្បៀងអាហារឆ្នាំនេះ បានផលពាក់កណ្ដាលខូចពាក់កណ្ដាល។ ប្រជារាស្ត្រមានសុខនឹងទុក្ខស្មើគ្នា។ ការធ្វើស្រែ លើដីទំនាប និងខ្ពង់រាបបានផលល្អដូចគ្នា។ទោះបីជាប្រជារាស្ត្ររស់នៅសុខសាន្តតែឆ្នាំនេះ អគ្គិភ័យកាចសាហាវណាស់ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន។
-នៅថ្ងៃបុណ្យអុំទូក ត្រូវនឹងថ្ងៃ៥ វិច្ឆិកា ចាប់ពីម៉ោង១២និង១៥នាទីថ្ងៃត្រង់មានភ្លៀងខ្លាំង និងមានផ្គរលាន់ផង។ លុះដល់ថ្ងៃទី២នៃពិធីមេឃមីស្រទុំមានពពកច្រើនទល់ល្ងាច។ ឯថ្ងៃចុងក្រោយបែរជាមានមេឃក្ដៅខ្លាំងទៅវិញ។
អានអត្ថបទ៖ គ្រឿងរណ្ដាប់ទទួលទេវតានាំសិរីសួស្តីឆ្នាំថ្មី
អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង
រូបភាព៖FB លោក អ៊ឹម បុរិន