Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុតដោយមានការបញ្ចុះតម្លៃដ៏ពិសេស
- 2026-06-04 08:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុតដោយមានការបញ្ចុះតម្លៃដ៏ពិសេស
ចន្លោះមិនឃើញ
Taobao Cambodia បានប្រកាសបើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតរបស់ខ្លួន ក្រោមឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែលនាំមកជូនអ្នកប្រើប្រាស់នៅកម្ពុជានូវការបញ្ចុះតម្លៃដ៏ពិសេស សេវាកម្មថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការទិញទំនិញឆ្លងដែន។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនាមជាព្រឹត្តិការណ៍លក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតមួយរបស់ Taobao ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់កម្មវិធី Double 11 នោះ។ កម្មវិធី 618 នាំមកនូវការបញ្ចុះតម្លៃលើទំនិញទូទាំងវេទិកា សេវាកម្មដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្ពុជា និងអត្ថប្រយោជន៍បញ្ចុះតម្លៃពិសេសពីដៃគូទូទាត់ក្នុងស្រុក រហូតដល់ទៅមួយខែពេញ។
ដើម្បីផ្តល់ជូនបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងរលូន Taobao បន្តពង្រឹងសេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា តាមរយៈការកែលម្អសំខាន់ៗដូចជា៖
សេវាទទួលទំនិញដោយខ្លួនឯង (Self-Pickup Service)៖ នឹងដាក់ឱ្យដំណើរការនៅខែមិថុនានេះ ដើម្បីផ្តល់ភាពងាយស្រួល និងភាពបត់បែនកាន់តែខ្ពស់ក្នុងការទទួលកញ្ចប់ទំនិញតាមទីតាំងទទួលដែលបានកំណត់។
សេវាត្រឡប់ទំនិញក្នុងស្រុក (Local Returns)៖ ជួយឱ្យអ្នកប្រើប្រាស់អាចទិញទំនិញដោយកាន់តែមានទំនុកចិត្ត និងធ្វើការត្រឡប់ទំនិញបានកាន់តែងាយស្រួល។
លោកស្រី Jess ប្រធាន Taobao Cambodia បានមានប្រសាសន៍ថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា និងបន្តវិនិយោគលើការកែលម្អបទពិសោធន៍ទិញទំនិញសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការផ្តល់ជូនពិសេសជាមួយដៃគូធនាគារក្នុងស្រុក យើងក៏កំពុងដាក់ឱ្យដំណើរការសេវាទទួលទំនិញដោយខ្លួនឯងជាផ្លូវការ ដោយមានគោលដៅពង្រីកដល់ជាង២០០ ទីតាំងនៅក្នុងដំណាក់កាលដំបូង។ តាមរយៈការធ្វើមូលដ្ឋានីយកម្មជាបន្តបន្ទាប់ យើងចង់ផ្តល់តម្លៃសំខាន់៣ ដល់អ្នកប្រើប្រាស់កម្ពុជា គឺ ទំនុកចិត្តលើគុណភាពទំនិញ ភាពងាយស្រួលក្នុងការទិញទំនិញ និងបទពិសោធរីករាយជាមួយការផ្តល់ជូនជាច្រើនទាក់ទងនឹងថ្លៃដឹកជញ្ជូន និងការទូទាត់ប្រាក់។”
ជម្រើសទំនិញទាន់សម័យ និងវេទិកាដែលអាចទុកចិត្តបាន
ដោយសារកំណើនខ្លាំងនៃតម្រូវការផលិតផលសម្លៀកបំពាក់ពីសំណាក់អ្នកប្រើប្រាស់កម្ពុជា Taobao បន្តពង្រឹងតួនាទីរបស់ខ្លួន ជាវេទិកាទិញទំនិញអនឡាញឈានមុខគេ។ វេទិកានេះផ្តល់ជូនជម្រើសទំនិញយ៉ាងសម្បូរបែប ចាប់ពីសម្លៀកបំពាក់ ផលិតផលសម្រស់ រហូតដល់គ្រឿងបន្លាស់ឌីជីថល និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃ ដែលជួយឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និងទទួលបានតម្លៃកាន់តែល្អ។
ដើម្បីបង្កើនភាពជឿជាក់ Taobao ផ្តល់ព័ត៌មានលម្អិតអំពីផលិតផល និងការវាយតម្លៃពិតប្រាកដពីអ្នកទិញទូទាំងពិភពលោក ដែលជួយឱ្យអ្នកប្រើប្រាស់ថ្មីអាចទិញទំនិញបានដោយទំនុកចិត្ត។ វេទិកានេះក៏រួមមានការបញ្ចូលបន្ថែមភាសាអង់គ្លេស ដើម្បីធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។
បន្ថែមពីនេះ Taobao ក៏បានដាក់បញ្ចូលបច្ចេកវិទ្យា Qianwen AI របស់ Alibaba Group ដើម្បីបង្កើត AI Shopping Assistant ថ្មី ដែលអាចជួយអ្នកប្រើប្រាស់ស្វែងរក ប្រៀបធៀប និងបញ្ជាទិញទំនិញតាមរយៈការសន្ទនាភាសាធម្មតា (បច្ចុប្បន្នមានសម្រាប់ការប្រើជាភាសាចិនប៉ុណ្ណោះ)។
ការផ្តល់ជូនពិសេសក្នុងកម្មវិធី 618
ក្នុងអំឡុងពេលកម្មវិធី អ្នកប្រើប្រាស់អាចទទួលបានប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូន 20 RMB រៀងរាល់ថ្ងៃនៅម៉ោង១២ ថ្ងៃត្រង់ ដោយមានសរុបចំនួន 150,000 ប័ណ្ណសម្រាប់យុទ្ធនាការទាំងមូល។ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយ៖
CAMPU Bank (20 ឧសភា – 20 មិថុនា)
SATHAPANA Bank (1 មិថុនា – 20 មិថុនា)
សម្រាប់អ្នកប្រើប្រាស់ថ្មី Taobao ក៏ផ្តល់ជូនការបញ្ចុះតម្លៃ 2.8 ដុល្លារ សម្រាប់ការបញ្ជាទិញលើកដំបូងដែលមានលក្ខខណ្ឌ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនបន្ថែម។ ការទូទាត់ប្រាក់ត្រូវបានគាំទ្រដោយ VISA, Mastercard និង Apple Pay ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី 618 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao៕