3CE ម៉ាកគ្រឿងសម្អាងកូរ៉េលំដាប់លេខ១ នៅលើពិភពលោក ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា
- 2026-06-05 03:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
3CE ម៉ាកគ្រឿងសម្អាងកូរ៉េលំដាប់លេខ១ នៅលើពិភពលោក ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា
ចន្លោះមិនឃើញ
3CE ដែលជាម៉ាកគ្រឿងសម្អាងកូរ៉េលំដាប់លេខ១ នៅលើពិភពលោក បានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍សម្ពោធដ៏ធំមួយនៅផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី ពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃកម្មវិធីកម្សាន្ត និងការដាក់តាំងបង្ហាញជូនសាធារណជនទស្សនាដោយសេរី រយៈពេលពីរថ្ងៃពេញ គឺចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦។
ដោយនាំយកនូវថាមពល និងភាពរស់រវើកពីទីក្រុងសេអ៊ូលមកកាន់ទីក្រុងភ្នំពេញ ព្រឹត្តិការណ៍សម្ពោធនេះបានកែប្រែទីតាំងកម្មវិធីទាំងមូល ឱ្យក្លាយទៅជាពិភពសម្រស់ដ៏ទាក់ទាញរបស់ 3CE។ ទីនេះជាកន្លែងដែលអ្នកស្រឡាញ់វិស័យសម្រស់ អ្នកបង្កើតមាតិកា (Creators) និងភ្ញៀវកិត្តិយសទាំងអស់ អាចមកស្វែងយល់ពីស្ទីលតុបតែងខ្លួនប្លែកៗ ផលិតផលដែលពេញនិយម និងបទពិសោធន៍ប្លែកភ្នែកដែលបំផុសគំនិតពីវប្បធម៌កែសម្ផស្សបែបកូរ៉េ។
កម្មវិធីសម្ពោធផ្លូវការនៅថ្ងៃទី៣០ ខែឧសភា មានការចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពីតារាចម្រៀងដ៏ល្បីគឺ កញ្ញា SK រួមជាមួយអ្នកបង្កើតមាតិកាល្បីៗប្រចាំប្រទេសកម្ពុជា ដូចជា កញ្ញា Pov Pisey, Nihyun, Fahn, និង Elnalyy ព្រមទាំងអ្នកបង្កើតមាតិកា ជាច្រើនរូបទៀត ដែលបានបង្ហាញខ្លួនយ៉ាងជឿជាក់ ស្រស់ស្អាត ទាន់សម័យ និងមានភាពច្នៃប្រឌិតខ្ពស់ ស្របតាមស្ទីល “3CE Girl”។ លើសពីនេះ កម្មវិធីក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ប្រេន 3CE តំណាងក្រុមហ៊ុន Mega We Care ក្រុមហ៊ុន AEON រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។
កម្មវិធីនេះមានសកម្មភាពលើឆាកដ៏គួរឲ្យរំភើប រួមមានការសម្តែងពិសេសរបស់ SK ក៏ដូចជាសកម្មភាពពីអ្នកបង្កើតមាតិកាដូចជា “What’s in My 3CE Pouch” និង “3CE Live Color Experience” ព្រមទាំង Personal Color Analysis, 3CE Beauty Lab, Style Corner & Photobooth, Key Chain Corner និង កន្លែងថតរូបជាច្រើន។
នៅក្នុងកំឡុងពេលនៃកម្មវិធីនេះដែរ ភ្ញៀវចូលរួមទាំងអស់អាចសាកល្បងផលិតផលដ៏ល្បីល្បាញជាច្រើនមុខរបស់ 3CE រួមមាន ក្រែមលាបបបូរមាត់ដូចជា Velvet Lip Tint Plush, Velvet Lip Tint, Blur Water Tint, Cashmere Hug, Hazy Lip Clay, Glazy Lip Glow, Shine Reflector, និង Gummy Oil Tint ព្រមទាំងមាន Face Blush, Multi Eye Color Palette និងម្សៅទ្រនាប់ប្រភេទ Fitting Mesh Cushion ផងដែរ។
ជាមួយនឹងជម្រើសពណ៌ដ៏សម្បូរបែប ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់រាល់ប្រភេទនៃស្បែក (Warm, Neutral, Cool) ផលិតផលទាំងនេះបានបង្ហាញពីការយល់ដឹងស៊ីជម្រៅរបស់ 3CE ទៅលើនិន្នាការសម្រស់ ដោយផ្តល់នូវជម្រើសតុបតែងមុខដ៏ស័ក្តិសមបំផុតសម្រាប់រាល់ពណ៌ស្បែក និងស្ទីលប្លែកៗគ្នារបស់បុគ្គលម្នាក់ៗ។
ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការនៅកម្ពុជា អតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 30% លើផលិតផល 3CE ដែលបានកំណត់ ក្នុងកំឡុងពេលព្រឹត្តិការណ៍នេះ។ ការផ្តល់ជូនពិសេសនេះ ក៏មាននៅហាង 3CE ផ្ទាល់ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ មិថុនា ឆ្នាំ២០២៦ ផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវផលិតផល 3CE ណាមួយនៅក្នុងកម្មវិធី នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 10% បន្ថែមទៀត សម្រាប់ការទិញលើកក្រោយ។ ប័ណ្ណនេះអាចយកទៅប្រើប្រាស់បាននៅទីតាំងកម្មវិធីផ្ទាល់ (នាថ្ងៃទី ៣០-៣១ ឧសភា ២០២៦) ឬនៅហាង 3CE ក្នុងផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី (ចាប់ពីថ្ងៃទី ១- ៤ មិថុនា ២០២៦) ហើយប័ណ្ណនេះមានសុពលភាពប្រើប្រាស់រហូតដល់ខែសីហា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សម្ពោធនេះ បានបង្កើតឱ្យមានការចាប់អារម្មណ៍ និងផ្ទុះការចែករំលែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនបានបង្ហោះ Stories វីដេអូ និងរូបភាពស្អាតៗនៃកម្មវិធីនៅលើ Facebook, TikTok, និង Instagram ជាមួយសញ្ញា Hashtag #3CECambodiaLaunch។
ភាពជោគជ័យនៃការសម្ពោធនេះ គឺជាជំហានដ៏សំខាន់ និងគួរឱ្យរំភើបមួយសម្រាប់ 3CE ក្នុងការបើកទំព័រថ្មីពង្រីកខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយនាំយកផលិតផលសម្រស់បែបកូរ៉េ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីទូទាំងពិភពលោក និងស្ទីលតុបតែងមុខដ៏ទាន់សម័យ ឱ្យកាន់តែខិតជិតមកដល់ដៃអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាយើង៕