រក​ឃើញ​បេក្ខជន​កណ្ដឹង​មាស​ដំបូង នៃ​កម្មវិធី Britain's Got Talent 2015

  • 2015-04-13 16:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​សមត្ថភាព Britain's Got Talent រដូវ​កាល​ទី​៩ បាន​ចាប់​ផ្ដើម​សប្ដាហ៍​ទី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ក្នុង​នោះ​គេ​បាន​រក​ឃើញ​បេក្ខជន​ទទួល​បាន​កណ្ដឹង​មាស​ដំបូង​ហើយ ពី​គណៈកម្មការ Simon Cowell។ បេក្ខជន​អាយុ ២៦ឆ្នាំ Calum Scott បាន​អន្ទង​ចិត្ត​គណៈកម្មការ និង​ទស្សនិកជន​ជា​ច្រើន​តាម​រយៈ​ការ​ច្រៀង​បទ​ចម្រៀង​មនោសញ្ចេតនា "Dancing On My Own” របស់​តារា​ចម្រៀង Robyn។

 

 

Simon បាន​បង្ហាញ​ពី​មូលហេតុ​​ដែល​នាំ​ឲ្យ​ខ្លួន​ចុច​កណ្ដឹង​មាស​ថា "តាំង​ពី​ខ្ញុំ​មក​ធ្វើ​កម្មវិធី​នេះ​មក ខ្ញុំ​​មិន​ដែល​ឃើញ​បេក្ខជន​ណា​មាន​សមត្ថភាព​ដូច​ជា​ប្អូន​ទេ។ ​​​​បទ​ចម្រៀង​របស់​ប្អូន​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្អូន​មិន​មែន​ជា​អ្នក​ចម្រៀង​ធម្មតា​ទេ គឺ​ថា​ជា​អ្នក​ចម្រៀង​អាជីព​តែ​ម្ដង ដូច្នេះ​ហើយ​ទើប​ប្អូន​ទទួល​បាន​កណ្ដឹង​នេះ"។

 

តាម​រយៈ​ការ​ទទួល​បាន​កណ្ដឹង​មាស​​នេះ Scott នឹង​អាច​ឈាន​ដល់​វគ្គ Live Show ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ផ្សេង​ៗ​ទៀត។ ចង់​ដឹង​​ការ​សម្ដែង​របស់​បេក្ខជន​រូប​នេះ​ពិសេស​យ៉ាង​ណា​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖​

 

 

ចុចអាន៖បេក្ខនារី​៣រូប ធ្វើ​​ឲ្យ​​ផ្អើល​គណៈកម្មការ Asia’s Got Talent

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ dailymail