ការ​សម្ដែង​​មួយ​ដែល​​ ធ្វើ​ឲ្យ​គេ​ប្រហោងពោះ​ពេញ​ឆាក Britain’s Got Talent 2015

  • 2015-04-17 13:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ប្រឡង​សមត្ថភាព Britain’s Got Talent 2015 សប្ដាហ៍​មុន បេក្ខជន​​បង​ប្អូន​ពីរ​រូប​បាន​ធ្វើ​ឲ្យ​គណៈកម្មការ ក៏​ដូចជា​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​ក្បាច់​សម្ដែង​បង្វិល​ខ្លួន​​ជា​ច្រើន​ជុំ​ដោយ​ពាក់​ស្បែក​ជើង​ស្គី។

 

​បេក្ខជន​ទាំង​ពីរ​រូប​មាន​ឈ្មោះ​ថា Billy អាយុ ២៨ឆ្នាំ ជា​បង​ប្រុស និង Emily អាយុ ២៥ឆ្នាំ​ជា​ប្អូន​ស្រី។ ពួក​គេ​បាន​ទទួល​ចម្លើយ "Yes” ពី​គណៈកម្មការ​ទាំង​ ៤រូប។ ចង់​ដឹង​ការ​សម្ដែង​របស់​បង​ប្អូន​ប្រុស​ស្រី​ទាំង​ពីរ​រូប​គួរ​ឲ្យ​ស្រៀវសាច់​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

 

 

 

បង​ប្អូន​ទាំង​ពីរ​រូប ដែល​មាន​ឈ្មោះ​ពិត​ថា Victor និង Emilia Arata ធ្លាប់​ចូលរួម​ប្រកួត និង​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី "When Will I Be Famous?” របស់​ទូរទស្សន៍ BBC កាល​ពី​ឆ្នាំ​២០០៧។ កើត​ក្នុង​ត្រកូល​គ្រួសារ​ជា​អ្នក​សម្ដែង​សៀក ពួក​គេ​គឺ​ជា​អ្នក​សម្ដែង​ជំនាន់​ទី​៦​ហើយ ៕

 

 

 
 

ចុចអាន៖រក​ឃើញ​បេក្ខជន​កណ្ដឹង​មាស​ដំបូង នៃ​កម្មវិធី Britain’s Got Talent 2015

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror