Kardashian ដូរ​ឡាន​ខ្លាំង​ជាង​ស្បែក​ជើង ស៊េរី​ក្រោយ​ថ្លៃ​ជិត​កន្លះ​លាន

  • 2015-04-19 22:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

តារា​បង្ហាញ​ម៉ូដ​វ័យ​៣៤​ឆ្នាំ Kim Kardashian កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ជិះ​ Rolls Royce Phantom ឆ្នាំ​២០១៥ តម្លៃ ៤០៧ ០០០​ដុល្លារ​ ដែលការ​ប្ដូរ​មក​ជិះ​​ឡាន​ស៊េរី​ទំនើប​នេះ ធ្វើ​ឱ្យ​គេ​យល់​ថា ជា​តារា​ម្នាក់ ដែល​ដូរ​ឡាន​ ច្រើន​​ជាង​ដូរស្បែក​ជើង​ទៅ​ទៀត។

ឡា​នេះ​មាន​ស្លាក​លេខ Platinum Motorsport បញ្ជាក់​ថា ក្រុមហ៊ុន​ស្ថិត​នៅ​ទីក្រុង Los Angeles នេះ ជា​អ្នក​តុបតែង​បន្ថែម។ ក្រៅ​​ពី​ Rolls Royce Phantom ឆ្នាំ​២០១៥ Kim ​​មាន​ឡាន​​តម្លៃ​កប់​ពពក ដូចជា Mercedes-Benz G63,Range Rover ពណ៌​​ខ្មៅ​ប្រភេទ SUV, Ferrari 458 Italia ពណ៌​ស Bentley Continental GTC និង​ Rolls Royce ច្រើន​ម៉ូដែល​ផ្សេងៗ​ទៀត។

 

ប្រភព​ពី Dailymail បាន​ឱ្យ​ដឹង​ថា​ឡាន​ថ្មី​ដដែល ​ជា​កាដូសម្រាប់​ Kim ដែល​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​មក​ដើរ​កម្សាន្ត​ នៅ​ប្រទេស Armenia អ៊ីស្រាអែល និង​បារាំង ជាមួយ​ស្វាមី Kanye ប្អូនស្រី Khloe Kardashian និង​កូនស្រី North West៕

 

 

 
 
 
 
 
 
 

 

 

១០​កន្លែង ដែល Kim Kardashian ធ្វើ​ឲ្យ​គេ​ឯង​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​គូទ

Kim Kardashian ​​​ហ៊ាន​ស្រាត​​ដាក់​ទស្សនាវដ្ដី​ LOVE

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail