ក្រុមហ៊ុន​ទូរសព្ទ​ធំ ៣ ដណ្តើម​កាន់កាប់​ទីផ្សារ​ស្ទើរ​ទាំង​ស្រុង

  • 2015-04-20 16:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា​​ទូរសព្ទ​ធំ ៣ នៅ​កម្ពុជា​បាន​​ដណ្តើម​​កាន់កាប់​​ទីផ្សារ​​ស្ទើរ​ទាំង​ស្រុង​ បើ​ទោះ​បី​មាន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ​ក៏​ដោយ។ ក្រុមហ៊ុន​ទាំង ៣ គឺ​ Metfone, Smart និង Cellcard។

 

 

ក្រុមហ៊ុន Metfone បាន​កាន់កាប់​ចំណែក​ទីផ្សារ​ជិត​ពាក់​កណ្ដាល​គឺ​ប្រហែល​ ៤៨ ភាគរយ​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ប្រមាណ ៩.៨៤៤.៤៧៥ នាក់។ ចំណែក Smart ដែល​​មាន​មូលដ្ឋាន​​នៅ​ម៉ាឡេស៊ី​មាន​ចំណែក​ទីផ្សារ​ប្រើប្រាស់​ ៣០ ភាគរយ​ជាមួយ​ចំនួន​អតិថិជន ៦.២០៥.៧១១ នាក់ និង​ក្រុមហ៊ុន CamGSM (Cellcard) បាន​​ក្តាប់​ចំណែក​ទីផ្សារ ២០ ភាគរយ ជាមួយ​ចំនួន​អតិថិជន ៣.៩៧៧.១៧៩ នាក់។

 

ចំណែក Sotelco (Beeline) ដែល​បាន​ដួល​រលំ​ទៅ​ហើយ​នោះ​មាន​ចំនួន​អ្នក​ប្រើប្រាស់ ២៧៤.៧០៦ នាក់​ ជាមួយ​ចំណែក​ទីផ្សារ​​ប្រហែល ១ ភាគរយ។ រី​ឯ​ក្រុមហ៊ុន ៤ ទៀត​ដែល​នៅ​សេសសល់​សរុប​មាន​ចំណែក​ទីផ្សារ​មិន​ដល់ ១ ភាគរយ​នោះ​ទេ។

 

ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​​របស់​ក្រសួង​ប្រៃសនីយ​និង​ទូរគមនាគមន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​​បង្ហាញ​ថា ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរសព្ទ​ចំនួន ៧ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ផ្គត់ផ្គត់​សេវា​ទូរសព្ទ​​ដល់​អតិថិជន ​ក្រោយ​ក្រុមហ៊ុន Beeline ​បាន​ដួល​រលំ​ទៅ​ដោយ​ប្រកាស​រួម​បញ្ចូល​ជាមួយ​​ក្រុមហ៊ុន Metfone ជា​ក្រុមហ៊ុន​រដ្ឋ​​ដ៏​ធំ​របស់​​វៀតណាម​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី