ស្មៅ​សិប្បនិមិត្ត​កីឡដ្ឋាន​ជាតិ ​រួច​រាល់​​មុន​ជម្រុះ World Cup

  • 2015-04-20 18:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិមិត្ត​ធំ​ជាង​គេ​ប្រចាំ​​ក្នុង​ប្រទេស​កម្ពុជា​គឺ ពហុ​កីឡដ្ឋាន​ជាតិ នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ដំណាច់​ខែ​មេសា ឆ្នាំ ២០១៥ ឆ្នាំ ពោល​​អាច​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2018 ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី បាន។

ទិដ្ឋភាពក្រាលស្មៅសប្បនិមិត្ត​គិតត្រឹម​ព្រឹក​ថ្ងៃ​ទី ២០ ខែ មេសា ឆ្នាំ ២០១៥ នេះ

 

លោក អោក សំណាង តំណាង​ក្រុមហ៊ុន QT Sport ដែល​ទទួល​សិទ្ធិ​​បន្ត​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ (FIFA) ​ក្នុង​ការ​សាងសង់​ទីលាន​ស្មៅ​សិប្បនិមិត្ត​នេះ​បាន​លើក​ឡើង​ថា យ៉ាង​យូរ ១០ ថ្ងៃ​ទៀត​ ​នឹង​បញ្ចប់​ការ​សាងសង់។ ដូច្នេះ​ទីលាន​អាច​បើក​ឱ្យ​មាន​ការ​ហ្វឹកហាត់ ឬ ប្រកួត​បាន​ហើយ។

 

ការ​ជួសជុល​តែ​ទីលាន​ប្រកួត​​នេះ​​ប្រើ​ទឹក​ប្រាក់ Goal Project របស់ FIFA ក្នុង​ចំនួន ៥០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​ការ​សាងសង់​​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មក​ម្ល៉េះ។ តាម​លោក អោក សំណាង ស្មៅ​សប្បនិមិត្ត​នេះ​ខុស​ពី​ទីលាន​ឯកជន​តូចៗនានា ដែល​ប្រើ​តែ​សម្ភារៈ​ធូរ​ថ្លៃ និង​មិន​ត្រូវ​ស្តង់ដារ។

 

បើ​តាម​​ការ​ព្យាករណ៍​​របស់​អ្នក​ជំនាញ ​កីឡដ្ឋាន​ជាតិ​នេះ​នឹង​​​អាច​ប្រើប្រាស់​បាន​រយៈពេល ៥ ឆ្នាំ​ក្រោយ​ពេល​សាងសង់​រួច។ «នេះ​ជា​ស្មៅ​សិប្បនិមិត្ត កាល​ណា​ត្រូវ​ភ្លៀង ឬ ក្ដៅ ទោះបី​យើង​​ប្រើ ឬ មិន​ប្រើ​វា​ តែ​វា​ដល់​អាយុ​គឺ​វា​ខូច​ហើយ​»។ ប្រភព​ខាង​លើ​បញ្ជាក់។

 
វគ្គ​ជម្រុះ​ជុំ​ទី២​ទ្វីប​អាស៊ី 2018 FIFA World Cup Russia ​ពូល E
កាលបរិច្ឆេទ គូ​ប្រកួត​ ទឹកដី​​
១១ មិថុនា ២០១៥​ កម្ពុជា Vs សិង្ហបុរី កម្ពុជា
១៦ មិថុនា២០១៥​ កម្ពុជា Vs អាហ្វហ្គានីស្ថាន​ កម្ពុជា
៣ កញ្ញា ២០១៥​ ជប៉ុន Vs កម្ពុជា ជប៉ុន
៨ កញ្ញា ២០១៥​ កម្ពុជា Vs ស៊ីរី​ កម្ពុជា​
១៣ តុលា​ ២០១៥​ សិង្ហបុរី​ Vs កម្ពុជា សិង្ហបុរី​
១២ វិច្ឆិកា ២០១៥​ អាហ្វហ្គានីស្ថាន​ Vs កម្ពុជា អាហ្វហ្គានីស្ថាន​
១៧ វិច្ឆិកា ២០១៥​ កម្ពុជា Vs ជប៉ុន កម្ពុជា
២៤ មីនា ២០១៦​ ស៊ីរី​ Vs កម្ពុជា ស៊ីរី

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី