អាថ៌កំបាំង​ពី​ក្រោយ​ឆ្កែ​ចេះ​និយាយ​ ក្នុង​កម្មវិធី Britain's Got Talent

  • 2015-04-20 21:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ដែង​របស់​ឆ្កែ​ញី​មួយ​ក្បាល​ឈ្មោះ Wendy និង​ម្ចាស់​របស់​វា​គឺ​លោក Marc Métral បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ភ្ញាក់ផ្អើល​ក្នុង​កម្មវិធី Britain's Got Talent 2015 ​សប្ដាហ៍​ទី​១ ហើយ​ក៏​ត្រូវ​បាន​គណៈកម្មការ​ទាំង​៤ឲ្យ​ជាប់​ទៅ​វគ្គ​បន្ទាប់។ ​ប៉ុន្តែ​​ការ​ពិត​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​មិន​ចេះ​ហើប​មាត់​និយាយ​ដូច​ជា​អ្វី​ដែល​ទស្សនិកជន​មើល​ឃើញ​ឡើយ គឺ​គ្រាន់​តែ​ជា​បច្ចេកទេស​របស់​ម្ចាស់​​វា​តែ​ប៉ុណ្ណោះ។

 

 
 

លោក Marc Métral មិន​បាន​ទម្លាយ​ថា​ឆ្កែ​របស់​លោក​ពិត​ជា​ចេះ​បង្ហើប​មាត់​តាម​ការ​បញ្ជា​របស់​លោក​ឬ​ក៏​អត់​ទេ ប៉ុន្តែ​ប្រភព​ពី​​ប្រាប់​សារព័ត៌មាន Dailymail បាន​អះអាង​ថា​ សត្វ​ឆ្កែ​នោះ​ត្រូវ​​បាន​បំពាក់​មាត់​សិប្បនិម្មិត​ដែល​មាន​តេឡេ​បញ្ជា​ឲ្យ​បិទ​បើក​បាន។ ពាក់ព័ន្ធ​ការ​ដាក់​មាត់​សិប្បនិម្មិត​នេះ ទស្សនិកជន​ជា​ច្រើន​បាន​រិះគន់​ថា​នេះ​ជា​ទង្វើ​ឃោរឃៅ​ចំពោះ​សត្វ​ឆ្កែ ហើយ​អង្គការ​គាំពារ​សុខុមាលភាព​សត្វ​របស់​ប្រទេស​អង់គ្លេស RSPCA ក៏​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ​ ដើម្បី​រក​មើល​ថា​តើ​ការ​សម្ដែង​នេះ​ធ្វើ​ឲ្យ​ Wendy មាន​សម្ពាធ​ខ្លាំង​ឬ​ក៏​អត់។ ​​​

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​ការ​ដាក់​មាត់​សិប្បនិម្មិត​ឲ្យ​សត្វ​ឆ្កែ​ដើម្បី​យក​មក​សម្ដែង ដោយ​​កាល​ពី​បី​ឆ្នាំ​មុន គេ​ឃើញ​មាន​ការ​សម្ដែង​បែប​នេះ​មួយ​ដែរ​លើ​ឆាក America's Got Talent គ្រាន់​តែ​កាល​នោះ​គឺ​គេ​អាច​មើល​ឃើញ​មាត់​សិប្បនិម្មិត​ក្លែងក្លាយ​ជាង​លើក​នេះ ៕

 

ការ​សម្ដែង​របស់ Marc Métral និង Wendy៖

 

 

ការ​សម្ដែង​កាល​ពី​ឆ្នាំ​២០១២៖

ចុចអាន៖ការ​សម្ដែង​​មួយ​ដែល​​ ធ្វើ​ឲ្យ​គេ​ប្រហោងពោះ​ពេញ​ឆាក Britain’s Got Talent 2015

ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ tellymix ,dailymail
អត្ថបទថ្មី