លើក​ទី១ យូរី បក​ស្រាយ​រឿង​ចម្លង​ក្បាច់​រាំ​ពី​បទ​បរទេស

  • 2015-04-20 21:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យូរី តារា​ចម្រៀង Cute របស់​សាន់ដេ បាន​ចេញ​មុខ​បក​ស្រាយ​តាម​រយៈ​កម្មវិធី "ម៉ាអេម" តប​នឹង​ការ​រិះគន់​ថា នាង​ចម្លង​ក្បាច់​រាំ​ពី​វៀតណាម ក្រោយ​នាង​បាន​ចេញ​វីដេអូ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "I Will Dance For Ever”។

 

 

ផ្ដើម​ពី​រឿង​បក​ស្រាយ​ពី​ចំណង​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​រួម​ទ្រនំ​សាន់ដេ គឺ អាន គុណកូឡា ផង យូរី បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បាន Cover ក្បាច់​រាំ​ពី​បរទេស​មែន។ ការ​ធ្វើ​ដូច្នេះ ព្រោះ​នាង​យល់​ថា គ្រាន់​តែ​រាំ Cover មិន​យក​បទ​គេ​មក​ច្រៀង គឺ​មិន​មាន​កំហុស​​ទេ។ ម្យ៉ាង​មុន​នឹង​យក​មក នាង ក៏​បាន​ស្រាវជ្រាវ​ឃើញ​ថា​ប្រទេស​ផ្សេង​ៗ ក៏​បាន Cover ដូច​គ្នា​ដែរ។

 

យ៉ាង​ណា តារា​ស្រី​វ័យ​ក្មេង​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​ប្រិយមិត្ត យល់​ថា​ជា​ទង្វើ​ខុស​ឆ្គង នាង​នឹង​កែប្រែ...។

 

លម្អិត​ជាង​នេះ​ទៀត តោះ...ទស្សនា​ទាំង​អស់​គ្នា (នាទី ១០:០៩នាទី)...!

 

 

អត្ថបទ៖ ទារិកា