Van Gaal បន្តកុងត្រាជាមួយ Smalling រហូតដល់ឆ្នាំ២០១៩
- 2015-04-22 16:40:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal បន្តកុងត្រាជាមួយ Smalling រហូតដល់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុម Manchester United លោក Louis van Gaal បានបន្តកុងត្រាជាមួយ Chris Smalling ៤ឆ្នាំទៀត ដែលមានន័យថាខ្សែការពាររូបនេះអាចនឹងនៅ Old Trafford ដល់ឆ្នាំ២០១៩ ខណៈដែលតម្លៃពលកម្មក្នុងមួយសប្ដាហ៍វិញត្រូវបានគេមើលឃើញថាអាចជា ៨០០០០ផោន (ជាង១១ម៉ឺនដុល្លារ)។
លោក Van Gaal បានប្រាប់ពីមូលហេតុដែលរូបលោកសម្រេចបន្តកុងត្រាជាមួយខ្សែការពារវ័យ២៥ឆ្នាំរូបនេះថា៖ "គាត់ពង្រឹង និងអភិវឌ្ឍខ្លួនបានល្អណាស់ក្នុងរយៈពេលខ្លីដែលខ្ញុំមកធ្វើជាអ្នកចាត់ការនៅ Man Utd នេះ។ ហើយពេលនេះគាត់ក៏ជាមនុស្សសំខាន់ម្នាក់សម្រាប់ក្រុមទាំងមូលផងដែរ”។
ដោយឡែកសាមីខ្លួន Smalling បានបញ្ចេញអារម្មណ៍ដែរថា៖ "នេះជាពេលវេលារំភើបខ្លាំងណាស់ យើងនឹងធ្វើគ្រប់យ៉ាងឱ្យល្អប្រសើរឡើងវិញ ជាពិសេសនាំក្រុមទាំងមូលឱ្យខ្លាំងដូចដើម។ ខ្ញុំមានមោទនភាពដែលបានលេងនៅទីនេះ។ ក្រុមទាំងមូលពង្រឹងសមត្ថភាពខ្លាំងក្រោមការដឹកនាំរបស់លោក Van Gaal ”។
ខ្សែការពារកណ្ដាលជម្រើសជាតិអង់គ្លេសខាងលើនេះ ផ្លាស់ពី Fulham មក Man Utd នៅឆ្នាំ២០១០ ហើយបង្ហាញខ្លួនបាន១៤៧ប្រកួត និងរកគ្រាប់បាល់បាន៩គ្រាប់៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc