តារាសម្ដែង ឌី សូនីតា ភ្លក្សរសជាតិជីវិតជាអ្នករើសអេតចាយ
- 2014-10-09 17:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែង ឌី សូនីតា ភ្លក្សរសជាតិជីវិតជាអ្នករើសអេតចាយ
ចន្លោះមិនឃើញ
កញ្ញា ឌី សូនីតា បានត្អូញត្អែរថា ជីវិតរបស់នាង ធ្លាប់ក្រ ប៉ុន្តែក៏មិនដែលជួបការលំបាកយ៉ាងដូច្នេះដែរ ជីវិតជាអ្នករើសអេតចាយ បានដឹង បានយល់ហើយ នាងទប់ទឹកភ្នែកស្ទើរមិនចង់បាន។
តារាសម្ដែង និងជាតារាចម្រៀងរូបនេះ ថ្លែងដូច្នេះ ពេលបានជួបសម្ដែងក្នុងរឿងថ្មីមួយចំណងជើងថា "អេតចាយ" ។ ឌី សូនីតា ថ្លែងថា នេះជាបទពិសោធន៍លើកដំបូងបំផុតក្នុងឆាកជីវិតជាតារាសម្ដែង ដែលបានធ្វើឲ្យនាងយល់ទៅដល់ជីវិតដ៏លំបាកមួយដែលនាងគិតមិនដល់សោះពីមុនមក គឺមិនដឹងថាលំបាកយ៉ាងហ្នឹង។
ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក មើលមិនចង់ស្គាល់ តារាស្រីមានកំណើតលើទឹកដីរិទ្ធិ សែន នាងកង្រីរូបនេះថ្លែងថា " កម្សត់ដល់ហើយ គួរអោយអាណិតណាស់ វាគឺជាលើកទីមួយសម្រាប់ខ្ញុំដែលសម្ដែងឈុតក្រលំបាកបែបនេះ ពិតជាពិបាកខ្លាំងណាស់!"។
ជាការសម្ដែង ប៉ុន្តែវាបានស្ដែងចេញពីជីវិតរបស់អ្នកក្រីក្រ។ សូនីតា ថ្លែងទៀតថា " ខ្ញុំពិតជាទប់ទឹកភ្នែកមិនបាននៅពេលដែលឃើញការរស់នៅរបស់ពួកគាត់បែបនេះ ខ្ញុំធ្លាប់ក្រ ប៉ុន្តែក៏មិនដែលជួបប្រទះភាពលំបាកបែបនេះពីមុនមកដែរ"។ នីតា បន្តថា ការងារនេះ វាពិតជាប៉ះពាល់សុខភាពខ្លាំងណាស់នាងសាកខ្លួនឯងទើបដឹងច្បាស់។
"ចំពោះខ្ញុំវិញគ្រាន់តែថតឈុតនេះ ១ម៉ោងសោះត្រលប់មកផ្ទះវិញខ្ញុំឈឺបាត់ទៅហើយ ចុះទម្រាំតែក្មេងៗ ដែលរស់នៅទីនោះសួថាតើវាប៉ះពាល់សុខភាពយ៉ាងណា? ខ្ញុំដឹងថានៅពេលដែលរស់នៅយូរទៅវានឹងសុំា ប៉ុន្តែវាពិតជាប៉ះពាល់សុខភាពខ្លាំងណាស់ទៅថ្ងៃអនាគត។
តារាសម្ដែងដែលទើបទទួលបានការចាប់អារម្មណ៍ក្នុងរឿង "ហេតុអ្វី" រូបនេះ អធិប្បាយទៀតថា " ពួកយើងគួរតែសំឡឹងមើលខ្លួនយើងសព្វថ្ងៃថា ពួកយើងមានអ្វីខ្លះដែលពួកគេមិនមាន បើយើងគិតឃើញហើយ នោះយើងនឹងលែងតូចចិត្តនឹងវាសនាទៀតហើយ។ ដូច្នេះមានជីវិតគួរតែប្រើឲ្យល្អចេះស្រលាញ់ខ្លួនឯង និងក្រុមគ្រួសារ និងធ្វើអ្វីដែលសង្គមទទួលស្គាល់"។
ក្នុងនាមជាតួឯក ឌី សូនីតា សុំមិននិយាយវែងឆ្ងាយពីខ្សែភាពយន្តរឿង "អេតចាយ" ឡើយ នាងគ្រាន់តែប្រាប់ថា ក្រោយពេលថតចប់ រឿងនេះមិនដាក់បញ្ចាំងនៅក្នុងស្រុកឡើយ គឺសម្រាប់ចាក់បញ្ចាំងនៅបរទេសប៉ុណ្ណោះ៕
កញ្ញា ឌី សូនីតា ក្នុងភាពយន្តរឿង "អេតចាយ"
អត្ថបទផ្សេងៗស្ដីពីសកម្មភាពតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទផ្សេងៗទៀតពីបញ្ហាតារាជាតិ មាននៅទីនេះ...!!!
អត្ថបទ៖ ទារិកា