ភាពយន្ត ២០រឿងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលលើសពី១ពាន់លានដុល្លារ
- 2015-04-23 20:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត ២០រឿងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលលើសពី១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
នៅក្នុងប្រវត្តិសាស្ត្រនៃវិស័យភាពយន្ត មានតែភាពយន្តចំនួន ២០រឿងប៉ុណ្ណោះដែលអាចរកចំណូលបានច្រើនជាង ១ពាន់លានដុល្លារ ពីការបញ្ចាំងពីជុំវិញពិភពលោក។ ក្នុងនោះខ្សែភាពយន្ត "Furious 7” បានចំណាយពេលលឿនជាងគេ គឺត្រឹមតែ១៧ថ្ងៃប៉ុណ្ណោះ ដើម្បីជាប់ក្នុងបញ្ជីនេះ។ ចង់ដឹងថាមានភាពយន្តណាខ្លះសូមទស្សនាខាងក្រោម៖
១. Avatar — ២,៧៨ពាន់លានដុល្លារ
២. Titanic — ២,១៨ពាន់លានដុល្លារ
៣. The Avengers — ១,៥១ពាន់លានដុល្លារ
៤. Harry Potter and the Deathly Hallows Part 2 — ១,៣៤ពាន់លានដុល្លារ
៥. Frozen — ១,២៧ពាន់លានដុល្លារ
៦. Iron Man 3 — ១,២១ពាន់លានដុល្លារ
៧. Furious 7 — ១,១៥ពាន់លានដុល្លារ
៨. Transformers: Dark of the Moon — ១,១២ពាន់លានដុល្លារ
៩. The Lord of the Rings: The Return of the King — ១,១៩ពាន់លានដុល្លារ
១០. Skyfall — ១,១០ពាន់លានដុល្លារ
១១. Transformers: Age of Extinction — ១,០៩ពាន់លានដុល្លារ
១២. The Dark Knight Rises — ១,០៨ពាន់លានដុល្លារ
១៣. Pirates of the Caribbean: Dead Man’s Chest — ១,០៦ពាន់លានដុល្លារ
១៤. Toy Story 3 — ១,០៦ពាន់លានដុល្លារ
១៥. Pirates of the Caribbean: On Stranger Tides — ១,០៤ពាន់លានដុល្លារ
១៦. Jurassic Park — ១,០២ពាន់លានដុល្លារ
១៧. Star Wars: Episode I — The Phantom Menace — ១,០២ពាន់លានដុល្លារ
១៨. Alice in Wonderland (2010) - ១,០២ពាន់លានដុល្លារ
១៩. The Hobbit: An Unexpected Journey — ១,០១ពាន់លានដុល្លារ
២០. The Dark Knight — ១,០ពាន់លានដុល្លារ
តើចំណុចអ្វីខ្លះដែលធ្វើឲ្យខ្សែភាពយន្តខាងលើអាចរកចំណូលបានច្រើនបែបនេះ?
១. ខ្សែភាពយន្តដែលស្ថិតក្នុងបញ្ជីខាងលើទាំងអស់សុទ្ធតែជាខ្សែភាពយន្តក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ (Jurassic Park ពីឆ្នាំ១៩៩៣ គឺជារឿងចាស់ជាងគេ)។ ក្នុងរយៈពេលនេះតម្លៃសំបុត្រចូលទស្សនាភាពយន្តកើនឡើងខ្លាំងនៅជុំវិញពិភពលោក បូករួមទាំងការលេចឡើងនៃសេវាកម្ម VIP ផ្សេងៗ និងបច្ចេកវិទ្យា 3D ដូច្នេះហើយគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលភាពយន្តជំនាន់នេះអាចរកបានដល់ពាន់លានដុល្លារ។
២. អ្នកមើលកុនចូលចិត្តមើលរឿងអ្វីដែលគេធ្លាប់ស្គាល់។ តួយ៉ាង ក្នុងចំណោមខ្សែភាពយន្ត ២០រឿងខាងលើ មានភាពយន្ត ១៦រឿងហើយ ដែលជាវគ្គបន្ត (Sequel) និងភាពយន្តផលិតថ្មី (Remake)។ ហូលីវូដបានយល់ច្បាស់ពីចំណុចនេះ ដូច្នេះហើយពួកគេតែងតែព្យាយាមរិះរកគំនិតផលិតខ្សែភាពយន្តតៗគ្នាពីមួយវគ្គទៅមួយវគ្គ។ ខ្សែភាពយន្ត ៤រឿងដែលជាភាពយន្តថ្មី ក្នុងបញ្ជីនេះមានដូចជា "Titanic”, “Avatar”, “Jurassic Park” និង “Frozen” ហើយបើនិយាយពីខ្សែភាពយន្តដែលជាគំនិតថ្មីទាំងស្រុងនោះ មានតែមួយរឿងគត់គឺរឿង "Avatar”។
៣. ខ្សែភាពយន្តដែលរកបានចំណូលច្រើនមិនចាំបាច់ទាល់តែជាខ្សែភាពយន្តល្អនោះទេ។ ស្របពេលដែលរឿង "Toy Story 3”, “Harry Potter and the Deathly Hallows Part 2” និង “Lord of the Rings: The Return of the King” ត្រូវបានអ្នកទស្សនាលើសពី ៩៥%វាយតម្លៃថាល្អ លើគេហទំព័រវាយតម្លៃភាពយន្ត Rotten Tomatoes ខ្សែភាពយន្តមួយចំនួនទៀត ដូចជារឿង " Transformers: Age of Extinction” ដែលរកចំណូលបាន ១,០៩ពាន់លានដុល្លារ ទទួលបានការវាយតម្លៃថាល្អ ត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ ហើយខ្សែភាពយន្ត “Transformers: Dark of the Moon” និង “Pirates of the Caribbean: Stranger Tides” ក៏បានពិន្ទុប្រហែលៗនេះដែរ។
៤. យុទ្ធសាស្ត្រទីផ្សារដោយប្រើប្រាស់ដើមទុនច្រើនសន្ធឹកសន្ធាប់បានក្លាយជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ហូលីវូដ ដើម្បីទាក់ទាញចំនួនអ្នកទស្សនា។ នៅពេលដែលគេហ៊ានចំណាយប្រាប់រាប់រយលានដុល្លារដើម្បីផលិតភាពយន្តមួយរឿងហើយ ប្រាកដជាមានមនុស្សច្រើនចង់ឃើញចង់ដឹងថារឿងនេះអស្ចារ្យប៉ុណ្ណា។ ដូចជាខ្សែភាពយន្ត "Avatar” ត្រូវបានគេដឹងថាបានចំណាយដើមទុន អស់ ១៥០លានដុល្លារ។
៥. ខ្សែភាពយន្តខាងលើមិនបានបញ្ចូលខ្សែភាពយន្តចាស់ៗ នៅពេលដែលតម្លៃលុយដុល្លារមិនទាន់ប្រែប្រួលខ្លាំងដោយសារអតិផរណាទេ។ ប្រសិនបើគេប្រៀបធៀបតម្លៃលុយពីមុន និងតម្លៃលុយបច្ចុប្បន្ន គេអាចរកឃើញខ្សែភាពយន្តមួយចំនួនទៀតដែលរកចំណូលបានខ្ទង់ពាន់លានដុល្លារដូចជា៖
"Gone with the Wind" (១៩៣៩)
"Star Wars" (១៩៧៧)
"The Sound of Music" (១៩៦៥)
"E.T.: The Extra-Terrestrial" (១៩៨២)
"The Ten Commandments" ១៩៥៦)
"Jaws" (១៩៧៥)
ចុចអាន៖អាស៊ីនាំមុខអាមេរិក និងកាណាដា រឿងរកលុយឲ្យភាពយន្ត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ news