អាស៊ី​នាំ​មុខ​​អាមេរិក​ និង​កាណាដា​ រឿង​​រក​លុយ​ឲ្យ​ភាពយន្ត​

  • 2015-03-14 16:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ចំណូល​ពី​ភាពយន្ត​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​ ដូច​ជា​មិន​សូវ​ល្អ​សោះ​ គឺ​បាន​ទីផ្សារ​ក្រៅ​ដី​ គឺ​ប្រទេស​ផ្សេង​ៗ​នៅ​​អាស៊ី​ ជា​ពិសេស​ចិន​ ជួយ​ស្រោចស្រង់​ទៅ​វិញ។ ប្រជាជន​អាស៊ី​កាន់​តែ​ច្រើន​ឡើង​បាន​ចំណាយ​ថវិកា​ដើម្បី​ទស្សនា​ភាពយន្តផ្សេង​ៗ។

 

 

ប្រាក់​ចំណូល​បាន​ពី​ភាពយន្ត​ពី​ទី​ផ្សារ​អាស៊ី​ មាន​ប្រទេស​ចិន​លេចធ្លោជាង​គេ​​​ គឺ​រក​បាន​​ច្រើន​ជាង​ប្រាក់​ចំណូល​ទទួល​ពី​ការ​បញ្ចាំង​កុន​នៅ​​អាមេរិក​ និង​កាណាដា​ទៅ​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ពី​ Motion Picture Association of America។

 

ទីផ្សារ​ធំ​ផ្នែក​ភាពយន្ត​នៅ​អាស៊ី​មាន​ប្រទេស​ចិន​ ជប៉ុន​ ឥណ្ឌា​ កូរ៉េ​ខាង​ត្បូង​ តៃវ៉ាន់​ និង​ឥណ្ឌូណេស៊ី​ ដោយ​រក​បាន​ប្រាក់​ចំណូល​សរុប​១០,៥​ពាន​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​ នាំ​មុខ​អាមេរិក​ និង​កាណាដា​ ដែល​រក​បាន​ត្រឹម​១០,៤​ពាន​លាន​ដុល្លារ។

 

ក្នុង​ចំណោម​ប្រទេស​អាស៊ី​ ដែល​ជា​ទីផ្សារ​ភាពយន្ត​ធំ​ ចិន​គឺ​នាំ​មុខ​គេ។ ប្រាក់​ចំណូល​រក​បាន​ពី​ការ​លក់​សំបុត្រ​ក្នុង​ប្រទេស​នេះ​បាន​ប្រមាណ​ជា​៤,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​ ​កើន​ឡើង​៣៤​ភាគ​រយ​​ ធៀប​នឹង​ឆ្នាំ​​២០១៣៕

 

-អាន​អត្ថបទ៖ រឿង​​ពិត​ពាក់ព័ន្ធ​តួ ​​​នាយ​សានីត​​​រឿង​​ “អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ”​​​និង​”ប៉ាប៉ា​ដ៏​​អស្ចារ្យ”

 

ប្រភព៖ qz

អត្ថបទថ្មី