រឿងពិតពាក់ព័ន្ធតួ នាយសានីតរឿង "អ្នកប្រដាល់មិនដែលឈ្នះ"និង"ប៉ាប៉ាដ៏អស្ចារ្យ"
- 2015-03-12 21:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតពាក់ព័ន្ធតួ នាយសានីតរឿង "អ្នកប្រដាល់មិនដែលឈ្នះ"និង"ប៉ាប៉ាដ៏អស្ចារ្យ"
ចន្លោះមិនឃើញ
តារាសម្ដែងថៃ Worrawech Danuwong ឬឈ្មោះខ្លី Dan គឺជាតួឯកក្នុងរឿង "ប៉ាប៉ាដ៍អស្ចារ្យ" ដែលកំពុងបញ្ចាំង និងទទួលបានការគាំទ្រជាច្រើននៅប្រទេសកម្ពុជា។ តែបើរំឭកកាលពីជិត១០ឆ្នាំមុន គឺនៅឆ្នាំ២០០៦ Dan បានបង្ហាញមុខក្នុងភាពយន្តបែបកំប្លែងល្បីល្បាញមួយ ដែលទទួលបានការគាំទ្រខ្លាំងដែរ គឺរឿង "អ្នកប្រដាល់មិនដែលឈ្នះ"។
មានអាយុ ៣០ឆ្នាំ Dan មិនត្រឹមតែជាតារាសម្ដែងទេ ប៉ុន្តែគេក៏ជាតារាចម្រៀងមួយរូបដែរ និងជាសមាជិកក្រុមចម្រៀងល្បីមួយនៅថៃ គឺក្រុម D2B។ Dan បានចូលសិល្បៈកាលពីឆ្នាំ២០០០ តាមរយៈការប្រឡងចម្រៀង "Star Challenge 2000” ហើយក៏ក្លាយជាសមាជិកក្រុម D2B តែម្ដង។ តាមដានការពិតជាច្រើនទៀត ពាក់ព័ន្ធជីវប្រវត្តិរបស់ Dan ខាងក្រោមនេះ៖
ឈ្មោះ៖ Worrawech Danuwong
ឈ្មោះសិល្បៈ៖ Dan
អាជីព៖ សម្ដែង, ច្រៀង, ម៉ូដែល
ថ្ងៃខែ និងទីកន្លែងកំណើត៖ ១៦ ឧសភា ១៩៨៤ នៅខេត្ត Supanburi ប្រទេសថៃ
កម្ពស់៖ ១៧៦សម
ទម្ងន់៖ ប្រហែល ៦០គីឡូក្រាម
ជីវិតស្នេហា៖ កំពុងទាក់ទងមិត្តស្រីជាតារាសម្ដែង Ungsumalin Sirapatsakmetha
ចំណង់ចំណូលចិត្ត៖ លេងហ្គីតា, លេងព្យ៉ាណូ, វាយស្គរ, និងផ្លុំខ្លុយ
កីឡាដែលចូលចិត្ត៖ បាល់ទាត់
ពណ៌ដែលចូលចិត្ត៖ បៃតង, ខៀវ
ការសិក្សា៖ សាលាបឋមសិក្សា Supanburi (ខេត្ត Supanburi) សាលា Kannasootsuksarai School (ខេត្ត Supanburi) សាលា Badinthdacha School (ទីក្រុងBangkok) សាកលវិទ្យាល័យ Rangsit នៅប្រទេសថៃ - បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម
បុគ្គលិកលក្ខណៈ៖កំប្លែងៗជាមួយមិត្តស្និទ្ធស្នាល តែស្ងប់ស្ងាត់ជាមួយមនុស្សទើបជួបគ្នាថ្មីៗ,
អំពីមនុស្សស្រីដែលស្រឡាញ់៖ ស្អាត, ងាយស្រួលរាប់អាន, និងស្រឡាញ់ឪពុកម្ដាយរបស់គេ
គោលបំណងទៅថ្ងៃអនាគត៖ ចង់ក្លាយជាផលិតករបទចម្រៀង
ស្នាដៃសម្ដែង៖
ភាពយន្ត៖ ២០០៣ - Omen (Sung Horn : สังหรณ์) ២០០៦ - Noodles Boxer (แสบสนิท ศิษย์ส่ายหน้า) ២០០៩ - Phobia 2 (Ha Praeng : 5 แพร่ง) ២០០៩ - 32 December Love Error (32 ธันวา) ២០១១ - Bangkok Sweety ២០១១ - The Melody ២០១២ - Valentine Sweety ២០១២ - Sat2mon ២០១៤ – The One Ticket
រឿងភាគ៖ ២០០២ - Wai-Rai-Freshy (วัยร้ายเฟรชชี่) ២០០៤ - Koo-Kam 2 (คู่กรรม 2) ២០០៥ - Pee-Nong-Song-Luead (พี่น้อง 2 เลือด) ២០០៥ - Hoi-An-Chun-Ruk-Ther (ฮอยอัน ฉันรักเธอ) ២០០៥ - Nai-Kra-Jork (นายกระจอก) ២០០៦ - Mon-Ruk-Lottery (มนต์รักล็อตเตอรี่) ២០០៦ - Pee-Chai (พี่ชาย) ២០០៧ - Poot-Ruk-Na-Mo (ภูตรักนะโม) ២០០៧ - Pee-Kaew-Nang-Hong (ปี่แก้วนางหงส์) ២០០៩ - Spy The Series (สายลับเดอะซีรี่ส์ กับ 24 คดีสุดห้ามใจ) ២០១០ - Ku-Larb-Sorn-Narm (กุหลาบซ่อนหนาม) ២០១០ - Sueb-suan-puan-rak (สืบสวนป่วนรัก) ២០១១ - Sud-Yod (สุดยอด) ២០១៣ - ฟาร์มเอ๋ย ฟาร์มรัก ២០១៥ – Kay Hard Dao
ចុចអាន៖ប្រវត្តិពិត Sola Aoi តារាជប៉ុនម្នាក់ក្នុងរឿង “I Fine Thank You Love You”
ប្រែសម្រួល៖ វ៉ាន់ថន ប្រភប៖ sharerice