"ប៉ាៗដ៏អស្ចារ្យ" ភាពយន្តថៃកំប្លែងសើច លាយឡំមនោសញ្ចេតនាឪពុក និងកូនស្រី
- 2015-03-04 22:10:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ប៉ាៗដ៏អស្ចារ្យ" ភាពយន្តថៃកំប្លែងសើច លាយឡំមនោសញ្ចេតនាឪពុក និងកូនស្រី
ចន្លោះមិនឃើញ
ភាពយន្តបែបកំប្លែងថ្មីរបស់ថៃ “ប៉ាៗដ៏អស្ចារ្យ” ដែលមានឈុតឆាកកំប្លែងសើច លាយមនោសញ្ចេតនារវាងឪពុក និងកូនស្រីតូចដ៏គួរស្រលាញ់នោះ នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយាចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះហើយ។
ក្នុងសាច់រឿងនេះចង់និយាយអំពីតួលោកប៉ាដ៏សែនយ៉ាប់យ៉ឺនម្នាក់ឈ្មោះ ប៉ង់ ព្រោះតែច្រឡំដៃយកលុយកូនស្រីដែលទុកសម្រាប់ទិញសំបុត្រប្រគំតន្ត្រី យកទៅទិញវត្ថុបុរាណក្នុងអ៊ីនធឺណិត ដោយសង្ឃឹមថាអាចលក់វិញចំណេញច្រើនអាចទិញបានសំបុត្រឲ្យកូនវិញ។ តែអ្វីៗបានរលាយអស់ដោយសារវត្ថុបុរាណនោះជារបស់ក្លែងក្លាយ។ ក្រោយមកព្រោះតែមិនចង់ឲ្យកូនស្រីជាទីស្រលាញ់ដឹងរឿងនេះ ប៉ង់ បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានសំបុត្រ Free Free ដូចជាតេចូលវិទ្យុឆ្លើយសំណួរ ទៅខ្ចីលុយមិត្តភ័ក្ដិ និងចុងក្រោយបានចូលរួមប្រកួត....។
ចង់ដឹងសាច់រឿងយ៉ាងណាទៀតនោះ សូមកុំភ្លេច “ប៉ាៗដ៏អស្ចារ្យ” នឹងបញ្ចាំងចាប់ពីថ្ងៃទី៥ ខែកុម្ភៈស្អែកនេះហើយ នៅរោងភាពយន្តផ្លាទីនៀមផ្សារទំនើបសូរិយា។ បើចង់សើចសប្បាយរីករាយ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា!
http://youtu.be/XuHd0gMTG-0
ងាកទៅមើលការបញ្ចាំងបើកសម្ពោធកាលពីល្ងាចម្សិលមិញវិញ មានអតិថិជនដែលជាដៃគូពាណិជ្ជកម្ម, Fans ដែលបានឈ្នះក្នុងកម្មវិធី Facebook របស់រោងភាពយន្ត Platinum និងអតិថិជនរបស់ AirAsia Cambodia បានចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕
អត្ថបទ៖ទ្រី រ៉ាវី