ទិដ្ឋភាព​ភ្នំភ្លើង​ផ្ទុះ​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​ប្រទេស​ឈីលី

  • 2015-04-24 15:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទុះ​ភ្នំ​ភ្លើង​ដ៏​ខ្លាំង​ក្លា​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​ឈីលី​រយៈពេល​ជាង ៤០​ឆ្នាំ​ចុង​ក្រោយ បាន​បញ្ចេញ​ផ្សែង​ភ្លើង​ឡើង​ខ្ពស់​ត្រដែត បង្កើត​ជា​ទស្សនីយភាព​គួរ​ឲ្យ​ខ្លាច។ ជា​លើក​ទី​មួយ​​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៧២ ដែល​ភ្នំ​ភ្លើង​ក្នុង​ប្រទេស​ឈីលី​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ​​​

 

 

មនុស្ស​ប្រមាណ ១៥០០​នាក់ ត្រូវ​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង ដើម្បី​គេច​ពី​គ្រោះ​ថ្នាក់​ដោយ​កម្អែល​ភ្នំ​ភ្លើង។ ភ្នំ​ភ្លើង Calbuco នៅ​ភាគ​ខាង​ត្បូង ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភ្នំ​ភ្លើង​មួយ ក្នុង​ចំណោម​ភ្នំ​ភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​ទាំង​បី​របស់​ប្រទេស​ឈីលី ដែល​មាន​ភ្នំ​ភ្លើង​សរុប​ដល់​ទៅ៩០។ ​

 

ផេះ ​និង​ផ្សែង បាន​គ្រប​ដណ្ដប់​ផ្ទៃ​មេឃ មើល​អ្វី​លែង​ឃើញ​នៅ​តាម​ទីក្រុង​ជាច្រើន ព្រម​ទាំង​រសាត់​អណ្ដែត​ចូល​ប្រទេស​អាហ្សង់ទីន​ចម្ងាយ​ជាង ១៦០​គីឡូម៉ែត្រ។ ភ្នំ​ភ្លើង​ដែល​ផ្ទុះ​ឡើង​នា​ពេល​នេះ មាន​ទីតាំង​នៅ​ជិត​ទីក្រុង​ទេសចរណ៍ Puerto Varas និង Puerto Montt ដែល​មាន​ចម្ងាយ​ជាង ១​ពាន់​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​រដ្ឋធានី Santiago៕

 

ទស្សនាទិដ្ឋភាព​​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ៖

 

 

 

 

 

 

 

 

 

 

លទ្ធផល​កើត​ចេញ​ពី​បន្ទុះ​ភ្នំ​ភ្លើង៖

 

 

 

 

 

 

 

មើល​កម្រង​រូប​ភាព​ប្លែក​ៗ​ជាច្រើន​ទៀត៖ សូម​ចុច​ទី​នេះ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail