First Cambodia​ និង AVAYA បង្ហាញ​​ពី​ប្រព័ន្ធ​​ថ្មី​សម្រាប់​​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម

  • 2015-04-24 15:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន First Cambodia សហការ​ក្រុម​ហ៊ុន​ AVAYA បាន​រៀប​ចំ​សិក្ខាសាលា​មួយ​​នៅ​សណ្ឋាគារ​សូហ្វីតែល ដើម្បី​ណែនាំ​ពី​ប្រព័ន្ធ​ថ្មី​សម្រាប់​ដំណោះ​ស្រាយ​អាជីវកម្ម​ខ្នាត​តូច​និង​ខ្នាត​មធ្យម​នៅ​កម្ពុជា។

 

 

អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ First Cambodia​ លោក​ រ៉ប់ គ្រែន​ថាម បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ថា​ ដោយ​សារ​មើល​ឃើញ​ឱកាស​ដ៏​ធំ​នៅ​លើ​ទី​ផ្សារ​កម្ពុជា​ពី​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ព័ត៌មានវិទ្យា​ ជា​ពិសេស​ដំណោះ​ស្រាយ​ផ្នែក​បម្រើ​សេវាកម្ម​ Call Center និង​ប្រព័ន្ធ​ IP Telephony ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន AVAYA ណែនាំ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ទីផ្សារ​សហគ្រាស​និង​ពាណិជ្ជកម្ម​កម្ពុជា។

 

លោក​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​អាច​ពង្រីក​​​បត់​បែន​ និង​​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច​និង​ខ្នាត​មធ្យម​នៅ​កម្ពុជា​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

 

តំណាង​ក្រុម​ហ៊ុន​ AVAYA ​លោក​ Wisit ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​អភិវឌ្ឍន៍​ទី​ផ្សារ​ប្រចាំ​ប្រទេស​កម្ពុជា​ក៏​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​សហគ្រាស និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជា​ទូទៅ​ផ្តោត​សំខាន់​លើ​ផ្នែក​បម្រើ​អតិថិជន ដើម្បី​ពង្រឹង​លើ​សេវាកម្ម​និង​ផ្តល់​ភាព​ងាយស្រួល​ទំនាក់ទំនង​ទាំង​ក្នុង​និង​ក្រៅ​ស្ថាប័ន។

 

លោក​ថា ប្រព័ន្ធ​ដែល​​ក្រុមហ៊ុន​ធ្វើ​បទ​បង្ហាញ​ជា​ដំណោះ​ស្រាយ​ថ្មី ដែល​នឹង​ជួយ​ដល់​សហគ្រាស​អាជីវកម្ម​បង្កើត​គ្រឹះស្ថាន​ខាង​បច្ចេកវិទ្យា​រឹងមាំ ក្នុង​សម័យ​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

ប្រព័ន្ធ​ដំណោះស្រាយ​ថ្មី​របស់ AVAYA មាន​ឈ្មោះ​ថា AVAYA IPO&IPOCC។

 

លក្ខណៈ​ពិសេស​ៗ​របស់​ប្រព័ន្ធ​ IPO&IPOCC នេះ​មាន​ដូច​ជា៖

 

  • Multi-Channel៖ អតិថិជន​អាច​មាន​ច្រើន​ជម្រើស​ក្នុង​ការ​ទាក់​ទង​ទៅ​កាន់​អង្គភាព​របស់​អ្នក​ដូច​ជា​តាម​រយៈ​ការ​ទូរសព្ទ អ៊ីម៉ែល​ និង​ Chat តាម​រយៈ​គេហទំព័រ​របស់​អង្គភាព​អ្នក​ផ្ទាល់​។ ​​​​​​​ - Skill-based Routing៖ បញ្ជូន​បញ្ហា​របស់​អតិថិជន​ទៅ​ឲ្យ​បុគ្គលិក​ណា​ដែល​អាច​ដោះ​ស្រាយ​វា​បាន​លឿន​ជាង​បុគ្គលិក​ដទៃ​ ដោយ​ផ្អែក​លើ​បុគ្គលិក​ណា​ដែល​ធ្លាប់​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​ពី​មុន​
  • Online Monitoring៖ អាច​តាម​ដាន​រាល់​ដំណើរ​ការ​មុខ​ជំនួញ​របស់​អ្នក​បាន​គ្រប់​ពេល​ ហើយ​ក៏​អាច​ធ្វើ​ការ​កែ​សម្រួល​ជំនួញ​​អ្នក​បាន​ភ្លាមៗ​នៅ​ពេល​ដែល​ចាំ​បាច់ ​​​​​ - Call recording and reporting៖ ​ធ្វើ​ការ​ថត​សំឡេង​នៅ​ពេល​ដែល​សន្ទនា​ជា​មួយ​អតិថិជន ​និង​អាច​បង្ហាញ​ជា​របាយការណ៍​នៃ​ការ​សន្ទនា​ទាំង​អស់​បាន​ទៀត​ផង
  • Remote Workers៖ ​បុគ្គលិក​របស់​អ្នក​អាច​ធ្វើ​ការ​បាន​គ្រប់​ទី​កន្លែង​មិន​ថា​នៅ​ទី​ណា​ ​- Interactive Voice Response៖ វា​ជា​មុខ​ងារ​មួយ​ នៅ​ពេល​ដែល​អតិថិជន​ធ្វើ​ការ​ហៅ​ចូល​ច្រើន​វា​នឹង​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​ដើម្បី​អោយ​អតិថិជន​នោះ​ធ្វើ​ការ​រង់​ចាំ

 

អត្ថបទ​៖​ ហៃ​ សុខ​ហេង​​

អត្ថបទពេញនិយម