ពូកែ​លាក់​វត្ថុ​ខុស​ច្បាប់​ ឥឡូវ​មាន​​ឧបករណ៍​ស្គែន​​​យន្តហោះ​​ទាំង​មូល​​​​ដំបូង​​បំផុត

  • 2015-04-24 16:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ MB Telecom ​មាន​ស្នាក់​ការ​នៅ​ប្រទេស​​រ៉ូម៉ានី​​ ​​បាន​ធ្វើ​ការ​បង្ហាញ​នូវ​ឧបករណ៍​ចល័ត​មួយ​ដែល​មាន​សមត្ថភាព​​ស្គែន​យន្តហោះ​ទាំង​មូល​បាន​ដើម្បី​ស្វែង​រក​នូវ​អាវុធ គ្រឿង​ផ្ទុះ ថ្នាំ​ញៀន​​ខុស​ច្បាប់ និង​របស់​គេច​ពន្ធ​ផ្សេង​ទៀត​​ដែល​លាក់​នៅ​ក្នុង​យន្តហោះ​។

 

 

 

Roboscan 2M Aeria ​គឺ​ជា​ឧបករណ៍​ស្គែន​ចល័ត​មួយ​ដោយ​ប្រើ​​កាំ​រស្មី​ X ​​​ដំបូង​គេ​បំផុត​​​នៅ​ក្នុង​ពិភព​លោក​ដែល​អាច​ស្គែន​យន្តហោះ​ទាំង​មូល​បាន​ដើម្បី​មើល​នូវ​ឧបករណ៍​ខាង​ក្នុង​បាន។ ប៉ុន្តែ​ឧបករណ៍​មួយ​នេះ​គឺ​មិន​ទាន់​ទុក​ចិត្ត​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ​​ចំពោះ​ផល​ប៉ះពាល់​ទៅ​សុខភាព​របស់​អ្នក​ដំណើរ​ក្នុង​យន្តហោះ​ដោយ​វិទ្យុសកម្ម​ដែល​វា​បាន​បញ្ចេញ។

 

​តាម​របាយការណ៍​ដោយ​គេហទំព័រ​ The Time បាន​ឲ្យ​ដឹង​ថា​ ឧបករណ៍​នេះ​មាន​តម្លៃ​ប្រហែល​ជា ៣,២ លាន​ដុល្លារ​​អាមេរិក​ ហើយ​វា​គឺ​កំពុង​តែ​ត្រូវ​បាន​ប្រើ​សម្រាប់​ត្រួត​ពិនិត្យ​​រថយន្ត​ធំ​​​ៗ​នៅ​ព្រំដែន​​ ភាគ​ខាង​កើត​អឺរុប​ដែល​ជា​កន្លែង​រឹប​អូស​បាន​បារី​ខុស​ច្បាប់​ចំនួន​​ ៧៦ ពាន់​កញ្ចប់។​

 

​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ MBT ​បាន​និយាយ​ថា​​ Roboscan 2M Aeria​ ​គឺ​ជា​​ដំណោះ​ស្រាយ​ដំបូង​បំផុត​សម្រាប់​ការ​តាម​ដាន​សុវត្ថិភាព​របស់​យន្ត​ហោះ។​ វា​អាច​ស្គែន​ពី​យន្តហោះ​អាជីវកម្ម​ខ្នាត​តូច​​ទៅ​ខ្នាត​មធ្យម​។ ក្រុមហ៊ុន​បាន​សម្គាល់​ផង​ដែរ​ថា ​ការ​ស្គែន​យន្តហោះ​ទាំង​មូល​គឺ​ចំណាយ​ពេល​ប្រហែល​ជា ២០ នាទី​តែ​ប៉ុណ្ណោះ។

 

 

 

ដំណើរ​ការ​របស់​វា​ដំបូង​​គឺ​​ប្រើ​រថយន្ត​កាម្ញុង​​បំពាក់​ម៉ាស៊ីន​កាំរស្មី X ​​នៅ​ផ្នែ​កខាង​ចុង​​​នៃ​ដង​ស្ទូច​របស់​រថយន្ត​ ​ ហើយ​យន្តហោះ​​គឺ​ត្រូវ​បាន​ទាញ​ទៅ​មុខ​បន្តិច​ម្ដងៗ​ដោយ​ម៉ាស៊ីន​សម្រាប់​ទាញ​យន្តហោះ​ ហើយ​កាំរស្មី​ X បាន​បាញ់​ចេញ​ក្រៅ​ទៅ​លើ​យន្តហោះ​​ទាំង​​មូល​ដើម្បី​ស្គែន​របស់​ដែល​ត្រូវ​បាន​លាក់​នៅ​ក្នុង​យន្ត​ហោះ។ បន្ទាប់​មក​អ្នក​ដែល​ប្រតិបត្តិ​ការ​នៅ​ក្នុង​រថយន្ត ​អាច​មើល​​រូបភាព​ផ្ទាល់​នៅ​ក្នុង​ម៉ាស៊ីន​ស្គែន​​ដើម្បី​តាម​ដាន​ឧបករណ៍​ខុសច្បាប់​ដែល​បាន​លាក់​នៅ​ក្នុង​យន្តហោះ​នោះ។

 

​​​បើ​ទោះ​បី​ជា ​Roboscan ​អាច​ស្គែន​យន្តហោះ​ទាំង​មូល​ក៏​ដោយ​ ប៉ុន្តែ​អ្នក​បញ្ជា​យន្តហោះ​​មិន​អនុញ្ញាត​ឲ្យ​ត្រួតពិនិត្យ​​ទៅ​លើ​តួរ​ខ្លួន ​​និង​ស្លាប​របស់​យន្តហោះ​នោះ​ទេ៕

 

 

 

អាន​បន្ត៖ ដឹង​ថា​វិធី​ធ្វើ​ឡាន​បាញ់​មិន​ធ្លុះ មាន​ប៉ុន្មាន​ជំហាន​អត់?

 

 

ប្រ​សម្រួល៖ សំនៀង ប្រភព៖ daily mail