អាហ្រ្វិកខាងលិចក្លាយជាកន្លែងចាក់សំណល់អេឡិចត្រូនិករាប់លានតោន
- 2015-04-24 19:02:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្រ្វិកខាងលិចក្លាយជាកន្លែងចាក់សំណល់អេឡិចត្រូនិករាប់លានតោន
ចន្លោះមិនឃើញ
តាមរបាយការណ៍ថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ United Nations ដែលមានស្នាក់ការកណ្កាលក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនបានឲ្យដឹងថា មានសំណល់អេឡិចត្រូនិកចំនួន ៤១ លានតោនស្មើទឹកប្រាក់ប្រហែលជា ៥១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៤ ហើយសំណល់ប្រមាណជា ៦ លានតោនតែប៉ុណ្ណោះនៃសំណល់ទាំងអស់នោះគឺត្រូវបានកែច្នៃឡើងវិញបានត្រឹមត្រូវ។
សំណល់អេឡិចត្រូនិករាប់លានតោននោះគឺត្រូវបានចាក់ចោលនៅក្នុងវាលរហោស្ថានដ៏ធំមួយ និងកន្លែងមួយទៀតនៅតំបន់អាហ្វ្រិកភាគខាងលិច ហើយសំណល់មួយចំនួនទាំងនោះអាចប្រើប្រាស់បាន គឺត្រូវបានរើស និងយកទៅដាក់លក់ទៅលើទីផ្សារក្នុងតំបន់ជុំវិញនោះ។ សំណល់ទាំងនោះបាននាំចេញពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ហើយប្រទេសដែលនាំចេញសំណល់អគ្គិសនីច្រើនជាងគេរួមមានប្រទេសអង់គ្លេស អឺរ៉ុប អាល្លឺម៉ង់ អាហ្វ្រិក សហរដ្ឋអាមេរិក ចិន ជប៉ុន ន័រវែស ស្វីស អ៊ីស្លង់ ឥណ្ឌា និង ដាណឺម៉ាក។
របាយការណ៍បានបន្ថែមទៀតថា សំណល់អគ្គិសនីទាំងនោះរួមមានទូរទស្សន៍, ម៉ាស៊ីនកម្ដៅម្ហូបអាហារ កុំព្យូទ័រ ទូរសព្ទ ទូទឹកកក និងគ្រឿងអគ្គិសនីជាច្រើនប្រភេទផ្សេងទៀត។ សំណល់ដែលបានបោះចោលពុំត្រឹមត្រូវទាំងនោះ គឺផ្ទុកទៅដោយសារធាតុគីមីដូចជា ប៉ារ៉ត អាសេនិច (ថ្នាំពុលម្យ៉ាង) ស័ង្កសី និងសារធាតុពុលផ្សេងជាច្រើនទៀតដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពមនុស្ស៕
អត្ថបទ៖ ពូកែលាក់វត្ថុខុសច្បាប់ ឥឡូវមានឧបករណ៍ស្គែនយន្តហោះទាំងមូលដំបូងបំផុត
ប្រែសម្រួល៖ សំនៀង ប្រភព៖ dailymail