ប៉ោមមួយផ្លែអាចជួយអ្វីបានខ្លះដល់សុខភាព?
- 2015-04-25 21:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ោមមួយផ្លែអាចជួយអ្វីបានខ្លះដល់សុខភាព?
ចន្លោះមិនឃើញ
អ្នកណាៗក៏ចូលចិត្តញ៉ាំផ្លែឈើដែរ ជាពិសេសផ្លែប៉ោមដែលជាផ្លែឈើងាយរក និងមានតម្លៃសមរម្យ។ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលបានដឹងពីសារប្រយោជន៍នៃផ្លែប៉ោម ក្រៅពីមានឱជារសហើយ វានៅអាចថែរក្សាសុខភាពរបស់អ្នកបានទៀត។
១. ធ្វើឱ្យធ្មេញស និងមានសុខភាពល្អ៖ ផ្លែប៉ោមពិតជាមិនអាចជំនួសច្រាសដុសធ្មេញរបស់អ្នកបានទេ ប៉ុន្តែខាំនិងទំពាផ្លែប៉ោមអាចជួយកាត់បន្ថយការពុកធ្មេញដោយវាអាចសម្លាប់បាក់តេរីមួយចំនួនពីក្នុងមាត់។
២. ទប់ទល់ជំងឺមហារីកបានគ្រប់ប្រភេទ៖ ការសិក្សាបានបង្ហាញថាសារជាតិដែលមាននៅក្នុងសំបកផ្លែប៉ោមអាចប្រឆាំងកោសិកាមហារីកនៅក្នុងថ្លើម ពោះវៀនធំ និងសុដន់បានយ៉ាងល្អ។
៣. កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែម៖ ផ្លែប៉ោមមានផ្ទុកជាតិកាកសរសៃដែលអាចរលាយបាន និងអាចការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។
៥. ស្ថានភាពបេះដូងប្រសើរជាងមុន៖ សមាសធាតុហ្វេណុលដែលរកឃើញក្នុងផ្លែប៉ោមក៏អាចការពារជាតិកូលេស្តេរ៉ូលដែលចូលទៅក្នុងរាងកាយរបស់អ្នក មិនឱ្យកកក្នុងសរសៃឈាមក្រហមផងដែរ ដូចនេះវាមិនអាចរាំងស្ទះដល់ចរន្តឈាមដែលហូរទៅក្នុងបេះដូងអ្នកបានឡើយ។
៦. ជួយសម្រកទម្ងន់៖ ញ៉ាំផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃ អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងរហ័ស និងមិនប៉ះពាល់សុខភាពទៀត។
៧. ព្យាបាលជំងឺរាគ និងទល់លាមក៖ បើអ្នកកំពុងតែជួបបញ្ហាបន្ទោបង់ ជាតិសរសៃដែលមានក្នុងផ្លែប៉ោមអាចជួយអ្នកបាន ព្រោះវាអាចចូលទៅរុញទឹកក្នុងពោះវៀនធំរបស់អ្នកដើម្បីឱ្យអ្វីៗក្នុងនោះដំណើរការល្អឡើងវិញ ក៏ដូចជាអាចស្រូបយកជាតិទឹកដែលលើសចេញពីកាកសំណល់ក្នុងរាងកាយដើម្បីពន្យឺតសកម្មភាពពោះវៀនធំរបស់អ្នក៕
ចុចអានព័ត៌មានសុខភាពផ្សេងទៀត
ប្រែសម្រួល៖ សុគន្ធី ប្រភព៖ besthealthmag