គ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនជាងគេក្នុងពិភពលោកចាប់ពីឆ្នាំ២០០០
- 2015-04-26 16:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនជាងគេក្នុងពិភពលោកចាប់ពីឆ្នាំ២០០០
ចន្លោះមិនឃើញ
ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ គ្រោះធម្មជាតិរញ្ជួយដីកាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលម្សិលមិញនេះ ប្រទេសនេប៉ាល់ទើបរងគ្រោះដោយសាររញ្ជួយដីទំហំ ៧,៨រ៉ិចទ័រ ដោយសម្លាប់មនុស្ស ១.៨០៥នាក់ និងរបួស ៤.៧១៨នាក់។
រញ្ជួយដីនៅនេប៉ាល់មិ្សលមិញ (រូបភាព BBC)
ខាងក្រោមនេះជាទិន្នន័យគ្រោះរញ្ជួយសម្លាប់មនុស្សច្រើនបំផុតក្នុងពិភពលោកចាប់តាំងពីឆ្នាំ២០០០មក៖
១. ប្រទេសអ៊ីរ៉ង់ - ឆ្នាំ២០០៣
មនុស្សជាង ២៦.០០០នាក់ស្លាប់ ក្នុងការរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រនៅទីក្រុង Bam
២. ប្រទេសឥណ្ឌូណេស៊ី - ឆ្នាំ២០០៤
រញ្ជួយដីកម្រិត៩,១រ៉ិចទ័របង្កឲ្យមានរលកយក្សស៊ូណាមិនៅខេត្តអាឆេ កោះស៊ូម៉ាត្រា ដោយសម្លាប់មនុស្សសរុបជាមួយនឹងបណ្ដាប្រទេសផ្សេងៗរងផលប៉ះពាល់ចំនួន ២៣០.០០០ នាក់។
ទិដ្ឋភាព២ថ្ងៃក្រោយការរញ្ជួយដីនៅឥណ្ឌូណេស៊ី ឆ្នាំ២០០៤
៣. តំបន់កាស្មៀរខាងប៉ាគីស្ថាន – ឆ្នាំ២០០៥
រញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រសម្លាប់មនុស្សប្រមាណជា ១០០.០០០នាក់។
៤. ប្រទេសចិន – ឆ្នាំ២០០៨
មនុស្សជិត ៩០.០០០នាក់ស្លាប់ក្នុងការរញ្ជួយដីកម្រិត ៧,៩រ៉ិចទ័រនៅខេត្តស៊ីឈួន ភាគខាងកើតប្រទេសចិន។
៥. ប្រទេសហៃទី - ឆ្នាំ២០១០
មនុស្សជាង ២២០.០០០នាក់ស្លាប់ក្នុងការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ៕
ដោយ៖ សុផាត ប្រភព៖ BBC