Google ចេញ​មុខងារ​​ស្វែងរក​អ្នក​បាត់​ខ្លួន​ដោយសារ​​​​​រញ្ជួយ​ដី​នៅ​នេប៉ាល់

  • 2015-04-27 16:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google នៅ​ឥណ្ឌា​បាន​ចេញ​​មុខងារ​មួយ​ឈ្មោះ​ថា​​ Person Finder ដើម្បី​ជា​មធ្យោបាយ​ស្វែង​រក​មនុស្ស​​បាត់​ខ្លួន​នៅ​ក្នុង​​​ហេតុការណ៍​រញ្ជួយ​ដី ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

 

មុខងារ​នេះ​អាច​ជួយ​ឱ្យ​គ្រួសារ​ឬ​មិត្តភក្តិ​ ស្វែង​​រក​សាច់​ញាតិ​បង​ប្អូន ដែល​បាន​បាត់​ខ្លួន​នៅ​​គ្រោះ​មហន្តរាយ​​រញ្ជួយ​ដី​ដ៏​សាហាវ​កម្រិត​ ៧,៩​ រ៉ិចទ័រ។ គ្រួសារ​ជន​រង​គ្រោះ​ទាំង​អស់​អាច​ស្នើ​និង​ផ្តល់​ព័ត៌មាន​អំពី​ជន​ដែល​បាន​បាត់​ខ្លួន​នោះ​ចូល​ទៅ​ក្នុង​មុខងារ​ថ្មី​នេះ​បាន។

 

​Google Person Finder បាន​ចូល​រួម​ចំណែក​ជួយ​ពិភពលោក តាំង​ពី​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​នៅ​ហៃទី​ឆ្នាំ ២០១០ ហើយ​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន​ ឱ្យ​រក​ឃើញ​សាច់ញាតិ​របស់​ខ្លួន​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​​​​​ជា​ច្រើន​ផង​ដែរ​។ គ្រប់​ទិន្នន័យ​ទាំង​អស់​នៅ​ក្នុង Person Finder គឺ​បង្ហាញ​ជា​សាធារណៈ ដែល​អ្នក​រាល់​គ្នា​អាច​ស្វែង​រក​បាន​។

 

ក្រៅ​ពី​ Google ក្រុមហ៊ុន Facebook ក៏​បាន​ចូល​រួម​ចំណែក​ជួយ​ជន​រងគ្រោះ​ក្នុង​គ្រោះ​​មហន្តរាយ​រញ្ជួយ​ដី​នៅ​នេប៉ាល់ ដោយ​​បាន​ដាក់​មុខងារ​ថ្មី​ឈ្មោះ​​ Safe Status ដើម្បី​បង្ហាញ​ថា​អ្នក​ណា​ម្នាក់​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​មាន​សុវត្ថិភាព​ឬ​ក៏​អត់៕

 

អាន៖ Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ indianexpress

អត្ថបទថ្មី