ឆ្កែចម្លែកអាចឲ្យមនុស្សដេកលក់ពេញឆាក ដោយគ្រាន់តែមើលភ្នែក
- 2015-04-28 19:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កែចម្លែកអាចឲ្យមនុស្សដេកលក់ពេញឆាក ដោយគ្រាន់តែមើលភ្នែក
ចន្លោះមិនឃើញ
សត្វឆ្កែមួយក្បាលឈ្មោះ Princess បានបង្ហាញសមត្ថភាពដ៏ប្លែកមួយ ដែលអាចសណ្ដំមនុស្សឲ្យដេកលក់បានដោយគ្រាន់តែសម្លឹងចំភ្នែករបស់វា។ សត្វឆ្កែមួយក្បាលនេះត្រូវបានម្ចាស់របស់វា គឺអ្នកស្រី Krystyna Lennon នាំមកប្រកួតក្នុងកម្មវិធី Britain's Got Talent កាលពីសប្ដាហ៍មុន ហើយក៏បានជាប់ទៅវគ្គបន្ទាប់។
នៅក្នុងការសម្ដែងនេះ អ្នកស្រី Krystyna Lennon បានអញ្ជើញទស្សនិកជន៨រូប រួមទាំងពិធីករកម្មវិធីទាំងពីររូប គឺ Ant និង Dec មកសាកល្បងសមត្ថភាពពិសេសរបស់ឆ្កែមួយក្បាលនេះ។ ក្រោយសម្លឹងចំភ្នែករបស់ឆ្កែនេះមិនបានប៉ុន្មានផង អ្នកទាំងអស់នោះក៏បានដេកលក់នៅលើឆាកបន្តបន្ទាប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះពេលគ្រប់គ្នាដឹងខ្លួនវិញ ម្ចាស់ឆ្កែបានឲ្យពួកគេរាប់លេខពីមួយដល់ដប់ ដែលអ្វីដែលចម្លែកគឺពួកគេបានរាប់ចន្លោះលេខ ៧ទាំងអស់គ្នា។
ដោយមិនអស់ចិត្ត គណៈកម្មការ Simon Cowell ក៏ឡើងទៅពិសោធន៍ផ្ទាល់ដោយខ្លួនឯង ហើយក៏ទទួលអារម្មណ៍ថាងងុយគេងពិតមែន។
ក្រោយចប់កម្មវិធីនេះ ទស្សនិកជនជាច្រើនរូបបានបញ្ចេញយោបល់តាមរយៈបណ្ដាញ Twitter ថានេះគឺជាអ្វីដែលពួកគេមិនអាចជឿបាន និងនិយាយថានេះគ្រាន់តែជាការរៀបចំបន្លំភ្នែកទស្សនិកជនតែប៉ុណ្ណោះ។ យ៉ាងណា លោក Simon Cowell បានអះអាងថា នេះគឺជាការពិត ១០០%។
ទស្សនាវីដេអូខាងក្រោមនេះ៖
មើលហើយ ប្រិយមិត្តជឿ ឬមិនជឿ?
ចុចអាន៖អាថ៌កំបាំងពីក្រោយឆ្កែចេះនិយាយ ក្នុងកម្មវិធី Britain’s Got Talent
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mirror