មើល គូស្នេហ៍​​អ្នក​កីឡា​ទាំង​៥​គូ​​ទើប​ភ្ជាប់​ពាក្យ​ថ្មី​ៗ​​​

  • 2015-04-28 22:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​មួយ​ចំនួន​បាន​ភ្ជាប់​ពាក្យ​រួច​រាល់​ និង​គ្រោង​រៀប​ការ​នា​ពេល​ខាង​មុខ ប៉ុន្តែ​ពេល​នេះ​ Sabay សូម​លើក​យក​គូ​ស្នេហា​របស់​​អ្នក​កីឡា​ចំនួន​៥​គូ​ដែល​លេច​ធ្លោ​ និង​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ចំណង​ស្នេហ៍​របស់​ពួក​គេ។

 

១- សាយ​ ពិសិដ្ឋ​ និង​ ងួន​ ចាន់បូរមី ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សាយ ពិសិដ្ឋ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​កីឡា​ការិនី​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​ ងួន ច័ន្ទបូរមី​កាល​ពី​ឆ្នាំ​២០១៤។ ពួក​គេ​ទាំង​ពីរ​នាក់​ដែល​គ្រោង​រៀប​ការ​ចុង​ឆ្នាំ​នេះ​ជា​អ្នក​កីឡា​ដូច​គ្នា​ និង​បង្កើត​ចំណង​ស្នេហ៍​តាម​រយៈ​សកម្មភាព​កីឡា​រយៈ​ពេល​យ៉ាង​យូរ​មុន​ពេល​សម្រេច​ភ្ជាប់​ពាក្យ។

 សាយ ពិសិដ្ឋ និង​គូដណ្តឹង

 

២- ងួន​ មករា​ និង​ នី​ សំណាង​ ម្ចាស់​មេដាយ​សំរឹទ្ធ​ទ្វីប​អាស៊ី​កីឡា​ការិនី​ នី សំណាង បាន​ភ្ជាប់​ពាក្យ​នឹង​កីឡាករ​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ងួន មករា​ កាល​ពី​ខែ​មករា ដើម​​ឆ្នាំ​២០១៥​ និង​គ្រោង​រៀប​ការ​ចុង​ឆ្នាំ​នេះ។ ពួក​គេ​ទាំង​ពីរ​នាក់​ជា​អ្នក​កីឡា​ចំបាប់​ជម្រើស​ជាតិ​ដូច​គ្នា ហើយ​ចំណង​ស្នេហ៍​ក៏​កើត​ឡើង​តាម​រយៈ​កីឡា​ដែរ។

ងួន មករា និងគូដណ្តឹង

៣- សុខ សុវណ្ណ និង​គូ​ដណ្ដឹង ​សុខ សុវណ្ណ​ជា​ខ្សែ​ការពារ​របស់​ក្លិប​បឹងកេត​អង្គរ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទើប​តែ​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ដណ្តឹង​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ។ ពួក​គេ​ទាំង​ពីរ​នាក់​មិន​មែន​ជា​អ្នក​កីឡា​ដូច​គ្នា​ទេ ហើយ​ក៏​មិន​ទាន់​ច្បាស់​ពី​គម្រោង​រៀប​ការ​ដែរ។​

 

 

៤- រស់​ សំអឿន​ និង​ យូ បូរមី រស់ សំអឿន​ជា​ខ្សែ​បម្រើ​ការពារ​របស់​ក្លិប​បឹងកេត​អង្គរ​ និង​ក្រុម​ជម្រើស​ជាតិ​U-23 កម្ពុជា​បាន​ភ្ជាប់​ពាក្យ​នឹង​កញ្ញា យូ បូរមី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ពួក​គេ​ទាំង​ពីរ​មិន​មែន​ជា​អ្នក​កីឡា​ដូច​គ្នា​ទេ​ ប៉ុន្តែ​ចំណង​ស្នេហ៍​កើត​ឡើង​ដោយ​សារ​ភាគី​ខាង​ស្រី​ចូល​ចិត្ត​កីឡា។ តាម​រយៈ​មិត្តភ័ក្តិ​ដែល​នាំ​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ដែល​ជា​ឱកាស​ធ្វើ​ឲ្យ​ បូរមី​ស្គាល់​តារា​លេខ​២៦ និង​កើត​ជា​ចំណង​ស្នេហ៍។

 

 

៥- ផានី អ៊ីរដ្ឋា និង​ គូ​ដណ្ដឹង​​ ផានី អ៊ីរដ្ឋា ដែល​មាន​ប្រភព​ចេញ​ជា​ឈុត​យុវជន​ U-19 របស់​ខេត្ត​ស្វាយរៀង​ក្នុង​ឆ្នាំ ២០០៩ និង​បន្ទាប់​មក​​ចូល​លេង​ក្នុង​ឈុត​ធំ និង​ជា​សមាជិក​ជម្រើស​ជាតិ​​កម្ពុជា​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ដណ្តឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ អ្នក​ទាំង​ពីរ​បាន​សិក្សា​ស្វែង​យល់​គ្នា​រយៈ​ពេល​​ជា​យូរ​មក​ហើយ មុន​ពេល​សម្រេច​ឲ្យ​អ្នក​មាន​គុណ​ចូល​តាម​ផ្លូវ​ច្បាប់​ដើម្បី​ភ្ជាប់​ពាក្យ៕

 

ផានី អ៊ីរដ្ឋា និង​គូដណ្តឹង

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ FB របស់​កីឡាករ​

អត្ថបទពេញនិយម