តារាកែងឆេះជង្គង់ហោះ Tony Jaa មានមោទនភាពក្នុងនាមជាជនជាតិថៃ
- 2014-09-09 18:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកែងឆេះជង្គង់ហោះ Tony Jaa មានមោទនភាពក្នុងនាមជាជនជាតិថៃ
ចន្លោះមិនឃើញ
តារាសម្ដែងក្បាច់គុនកែងឆេះជង្គង់ហោះ Tony Jaa ឬឈ្មោះដើម ចាភ្នំ យីរ៉ាំ បានប្រកាសតាមរយៈទំព័រហេ្វសប៊ុករបស់ខ្លួនកាលពីព្រឹកមិញថា គេមានមោទនភាពណាស់ដែលបានកើតជាជនជាតិថៃ។
មិនបានកន្លះថ្ងៃផង រូបភាព និងពាក្យសម្ដីប៉ុន្មានម៉ាត់នេះបានទាក់ទាញចំណាប់អារម្មណ៍អ្នក គាំទ្ររាប់ម៉ឺននាក់ រួមជាមួយមតិផ្សេងៗរាប់រយ Comments។ ក្រៅពីមតិវិជ្ជមាន អ្នកគាំទ្រមួយចំនួនបានលើកជាសំណួរថា “ហេតុអ្វីអ្នកលើកទង់ជាតិថៃ? អ្នកជាខ្មែរសុរិន្ទ ដូច្នេះគួរតែបង្ហាញទង់ជាតិខ្មែរដែរ”។
ឆ្លើយ តបនឹងសំណួរនេះ Tony Jaa បានសរសេរថា “ខ្ញុំគោរពជនជាតិខ្មែរខ្លាំងណាស់។ ពួកគេមានសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគឺជាជនជាតិកួយថៃ (Kuy Thai)។ ជនជាតិនេះរស់នៅប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសឡាវ។ ជនជាតិកួយបានរស់នៅខេត្តសុរិន្ទ ជាយូរណាស់មកហើយ ប៉ុន្តែពួកគេមិនមែនជាខ្មែរទេ គឺពួកគេជាជនជាតិកួយថៃ”។
Tony Jaa បានចាប់ផ្ដើមប្រឡូកក្នុងការសម្ដែងភាពយន្តតាំងពីឆ្នាំ១៩៩៤ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គេបានចាប់ផ្ដើមល្បីល្បាញក្រោយបានសម្ដែង ជាតួឯកក្នុងរឿង “Ong-Bak: Muay Thai Warrior” នៅឆ្នាំ២០០៣។ នៅឆ្នាំ២០១៥ ខាងមុខនេះ គេនឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តហូលីវូដ “Fast & Furious 7”, “Kickboxer”និងភាពយន្តហុងកុង “SPL II”៕
ចុះប្រិយមិត្ត Sabay យោបល់យ៉ាងណាដែរ ចំពោះការលើកឡើងរបស់តារាក្បាច់គុនរូបនេះ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ Tony Jaa FB Page