​កុមារា​១១​ឆ្នាំ​ម្នាក់ ធ្វើ​ឱ្យ Arsenal, Chelsea ​និង​ Spurs ​ប្រជែង​គ្នា​យក

  • 2015-04-30 22:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Charlie Patino ជា​យុវជន​ឆ្នើម​ដែល​មាន​ក្លិប​ធំ​ៗ​៣​កំពុង​តែ​ប្រជែង​គ្នា​យក​គឺ Arsenal , Chelsea ​និង​ Spurs ព្រោះ​មើល​ឃើញ​សមត្ថភាព​កុមារា​វ័យ​១១​ឆ្នាំ​រូប​នេះ​ដូច​ Jack Wilshere ។

 

 Charlie Patino

 

Jack Wilshere ​ដំបូង​ឡើយ​ជា​យុវជន​របស់ Luton ​ហើយ​ដោយ​មាន​សមត្ថភាព​ល្អ ទើប​លោក Arsene Wenger ​នាំយក​​មក​លេង​នៅ​ឈុត​យុវជន​របស់ Arsenal ​ត្រឹម​វ័យ​៩​ឆ្នាំ។ រហូត​ដល់​វ័យ​១៦​ឆ្នាំ ​​ក៏​បាន​ចូល​លេង​នៅ​ឈុត​ធំ​តែ​ម្ដង។

 

ដោយ​ឡែក​ពេល​នេះ Patino ​ជា​យុវជន​កំពុង​តែ​ហ្វឹកហាត់​ជាមួយ​ក្រុម Luton ​ដែរ​នោះ ក៏​កំពុង​តែ​ដើរ​តាម​គន្លង​របស់​ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ​ដែរ ពោល​គឺ​រូប​គេ​ទាំង​ពីរ​លេង​នៅ​តំបន់​ដូច​គ្នា (ខ្សែ​បម្រើ) និង​មាន​ទេពកោសល្យ​ដូច​គ្នា​ដែរ។ ទន្ទឹម​នឹង​មាន​​​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្លិប​ធំ​ៗ​ ឪពុក​របស់​ Patino ​បាន​និយាយ​ថា៖ "យើង​គ្រាន់​តែ​ចង់​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​អាជីព​ម្នាក់​ប៉ុណ្ណោះ។ គាត់​ជា​ក្មេង​មាន​ទេពកោសល្យ​ ដូច្នេះ​គាត់​ជា​អ្នក​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង”។

 

 

យុវជន​ឆ្នើម​ខាង​លើ​នេះ ហ្វឹកហាត់​ខ្លួន​ឯង​មួយ​សប្ដាហ៍​រយៈ​ពេល​៦​ម៉ោង ហើយ​ទៅ​ហាត់​ជាមួយ​ក្រុម Luton ​ជាង​១០​ម៉ោង​ក្នុង​មួយ​ខែទៀត។ យ៉ាង​ណា​ក្ដី Patino មិន​មាន​ពេល​ច្រើន​ទេ ព្រោះ​រវល់សិក្សា​។ ត្បិត​តែ​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​ធំ​ៗ​នៅ​អង់គ្លេស​មែន ប៉ុន្តែ​គ្រួសារ​របស់​គេ​បាន​និយាយ​ថា ក្មេង​រូប​នេះ​ចូល​ចិត្ត​ក្រុម Barcelona ​ជាង​គេ ៕

 

ចុចអានReal Madrid ​ចេញ​មក​បដិសេធ​រឿង FIFA ​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ clarosports

អត្ថបទថ្មី