សេះ៥ក្បាលមហាថ្លៃ មួយៗតម្លៃអាចទិញឡាន Lamborghini រាប់សិបគ្រឿង
- 2015-05-01 17:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេះ៥ក្បាលមហាថ្លៃ មួយៗតម្លៃអាចទិញឡាន Lamborghini រាប់សិបគ្រឿង
ចន្លោះមិនឃើញ
សេះជាមធ្យោបាយធ្វើដំណើរពេញនិយមបំផុតសម្រាប់មនុស្សនាសម័យបុរាណ។ ប៉ុន្តែបច្ចុប្បន្ននេះវិញ គេមិនសូវជាឃើញវត្តមានវានោះទេ ព្រោះការធ្វើដំណើររបស់មនុស្ស បានជំនួសដោយយានយន្តអស់ទៅហើយ។ យ៉ាងនេះក្ដី សេះពូជមួយចំនួន នៅតែត្រូវបានគេចិញ្ចឹមនៅឡើយ តាមប្រទេសនានា ដើម្បីលក់ឱ្យទៅអ្នកមានលុយណា ដែលចូលចិត្តជិះវាដើរលេង ហើយនិយាយពីតម្លៃវិញគឺខ្ពស់កប់ពពកតែម្ដង។ ខ្លះហ្នឹងថ្លៃមហាថ្លៃ ដល់ថ្នាក់ថាអាចទិញបានឡានទំនើប Lamborghini តម្លៃលានដុល្លារ បានរាប់សិបគ្រឿង។
ខាងក្រោមនេះ Sabay សូមបង្ហាញសេះ១០ក្បាលដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោកនេះ៖
១. Fusaichi Pegasus (៦០លានដុល្លារអាមេរិក)
Fusaichi Pegasus សេះដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកនេះ មានតម្លៃខ្លួនដល់ទៅ ៦០លានដុល្លារអាមេរិកឯណោះ។ មូលហេតុដែលធ្វើឱ្យសេះមួយក្បាលនេះ ថ្លៃកប់មេឃគឺមកពីវាជាសេះដែលរត់លឿនបំផុត ហើយឱ្យតែយកទៅប្រកួតម្ដងណា ក៏ឈ្នះដែរ ។
២. Shareef Dancer (៤០លានដុល្លារអាមេរិក)
Shareef Dancer ជាសេះដែលគេមើលឃើញថា ពិតជាមានសមត្ថភាពខ្លាំងណាស់។ វាឆ្លាតហើយ មានភាពប៉ិនប្រសព្វគ្រប់បែបយ៉ាង។
៣. Totilas (២១លានដុល្លារអាមេរិក)
Totilas ជាសេះពណ៌ខ្មៅរលោង ដែលមានតម្លៃខ្លួន ២១លានដុល្លារអាមេរិក។ វាមានតម្លៃថ្លៃស្ទើរមិនគួរឲ្យជឿងបែបនេះ ដោយសារតែចូលប្រកួត៩០ដង គឺឈ្នះទាំង៩០តែម្ដង។
៤. The Green Monkey (១៦លានដុល្លារ)
The Green Monkey ជាសេះដែលមានតម្លៃខ្លួន ១៦លានដុល្លារអាមេរិក។ វាមានសមត្ថភាពទាក់ទាញចំណាប់អារម្មណ៍មនុស្សខ្លាំងណាស់ ហើយក៏ជាសេះប្រណាំងមួយរត់លឿនផងដែរ។
៥. Palloubet d’Halong (១៥លានដុល្លារអាមេរិក)
ចុចអានមិត្តល្អត្រូវមានលក្ខណៈដូចម្ដេចខ្លះ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ richestlifestyle