ស្គាល់ម៉ូតូអគ្គិសនីស្អាតទាំងនេះ ហើយនៅ?
- 2015-05-01 18:33:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ម៉ូតូអគ្គិសនីស្អាតទាំងនេះ ហើយនៅ?
ចន្លោះមិនឃើញ
ដើម្បីកុំឱ្យមានផ្សែងពុលជះទៅបរិស្ថាន ក្រុមអ្នកវិទ្យាសាស្ត្របានស្វះស្វែងរកគ្រប់វិធីសាស្ត្រដើម្បីអភិវឌ្ឍយានយន្ត ដែលប្រើសាំង មកប្រើកម្លាំងចរន្តអគ្គិសនីវិញ។ តួយ៉ាងនាពេលថ្មីៗនេះ គេទើបតែធ្វើតេស្ដយន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងតែហោះសាកល្បងជុំវិញពិភពលោក។ ដូចគ្នានេះដែរ បើងាកមកយានយន្តតូចៗវិញ ដូចជា ម៉ូតូ និង កង់ ជាដើម គឺសុទ្ធតែមានប្រើដោយថាមពលពន្លឺព្រះអាទិត្យនិងអគ្គិសនីអស់ហើយ។
ខាងក្រោមនេះជាប្រភេទម៉ូតូអគ្គិសនីស្អាតៗទាំង៥ ដែលកំពុងតែទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ៖
១. Mission One
Mission One ជាម៉ូតូអគ្គិសនីដែលមានដាក់លក់តាំងពីឆ្នាំ២០០៩មកម៉្លេះ។ ត្បិតតែវាប្រើកម្លាំងអគ្គិសនីមែន តែអាចរត់ក្នុងល្បឿនលឿនបំផុតដល់ទៅ១៥០គីឡូម៉ែត្រក្នុង១ម៉ោងឯណោះ។
២. Johammer J1
Johammer J1 ជាម៉ូតូអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុន Johammer របស់អូស្ត្រាលី។ វាមានទម្ងន់ ១៧៨គីឡូក្រាម និងអាចរត់ល្បឿនលឿនបំផុត ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។
៣. ZecOO Electric Motorcycle
ZecOO Electric Motorcycle ជាម៉ូតូអគ្គិសនីរបស់ប្រទេសជប៉ុន។ វាត្រូវបានដាក់លក់កាលពីឆ្នាំ២០១២ ក្នុងទីក្រុងតូក្យូ។ វាអាចបើកបានក្នុងល្បឿនលឿនបំផុត ១៣៦គីឡូម៉ែត្រក្នុង១ម៉ោង។
៤. Tron Light Cycle
Tron Light Cycle ជាម៉ូតូអគ្គិសនីដែលត្រូវបានគេយកទៅថតក្នុងខ្សែភាពយន្ត Tron ព្រោះវាមានរូបរាងមើលទៅពិតជាទាក់ទាញខ្លាំងណាស់។ ម៉ូតូម៉ាកនេះដែរ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៥ ០០០ដុល្លារ ដល់ ៤០ ០០០ដុល្លារអាមេរិក។
៥. Voxan Wattman
Voxan Wattman ជាម៉ូតូអគ្គិសនីដែលផលិតឡើងក្នុងប្រទេសបារាំងដោយក្រុមហ៊ុន Voxan។ ក្រុមហ៊ុនមួយនេះដែរ បានប្រកាសថាម៉ូតូម៉ូដែលនេះ ជាបច្ចេកវិទ្យាចុងក្រោយហើយ ព្រោះវាត្រូវបានបំពាក់ដោយគ្រឿងយន្តទំនើបៗ ដែលធ្វើឱ្យអ្នកជិះមានអារម្មណ៍សុវត្ថិភាពបំផុត។ Voxan Wattman អាចបើកបានក្នុងល្បឿនលឿនបំផុត ១០៦គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ចុចអានវិធីស្រួលៗ ធ្វើឱ្យកុំព្យូទ័រយឺត ដើរលឿនឡើងវិញ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ richestlifestyle