Britney Spears​ គ្រេច​ក​ជើង​ពេល​កំពុង​ច្រៀង​ តែ​នៅ​បន្ត​សម្ដែង​ តារា​ខ្លះ​ពិបាក​ធ្វើ​បាន​

  • 2015-05-02 18:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជិនី​ប៉ុប​អាមេរិក​ នាង​ Britney Spears​ បាន​គ្រេច​ក​ជើង​ពេល​កំពុង​សម្ដែង​នៅ​ Las Vegas​ កាល​ពី​ថ្ងៃ​ពុធ​​កន្លង​ទៅ​ ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ច្រៀង​ទាំង​អង្គុយ មុន​​នឹង​​អ្នក​​រាំ​​ជួយ​​ក្រៀក​​​នាង​​ឡើង។

 

ក្រោយ​រង​របួស​ តារា​ចម្រៀង​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ថា​ របួស​នេះ​បាន​បង្ខំ​ឲ្យ​នាង​ត្រូវ​កែ​កាល​វិភាគ​សម្ដែង​ជា​ថ្មី។

 

 

ក្នុង​សារ​នោះ​មាន​អត្ថន័យ​ថា៖ "វា​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ដែល​ត្រូវ​ផ្ញើ​សារ​នេះ។ បន្ទាប់​ពី​របួស​ក​ជើង​នៅ​រាត្រី​នោះ​ វេជ្ជបណ្ឌិត​របស់​ខ្ញុំ​បាន​​ប្រាប់​ខ្ញុំ​មិន​ឲ្យ​សម្ដែង​ជា​ដាច់​ខាត​​ក្នុង​ចុង​សប្ដាហ៍​នេះ។ ពាក្យ​ដ៏​សប្បុរស​របស់​អ្នក​មាន​ន័យ​ណាស់​ចំពោះ​ខ្ញុំ។ ខ្ញុំ​កំពុង​តែ​កែ​កាលវិភាគ​ការ​សម្ដែង​ចុង​សប្ដាហ៍​នេះ​ ហើយ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ពេល​មាន​ពេល​ល្អ"។

 

ពេល​ Britney Spears​ គ្រេច​ក​ជើង​ គឺ​ពេល​នាង​កំពុង​សម្ដែង​បទ​ដែល​គេ​និយម​ខ្លាំង​ឆ្នាំ​១៩៩៩​ មាន​ចំណង​ជើង​ថា​ "(You Drive Me) Crazy" ហើយ​នាង​ហាក់​ដូច​ជា​ភ្លាត់​កែង​ជើង​ និង​ដួល​ ដូច​បង្ហាញ​ក្នុង​វីដេអូ​ថត​ដោយ​អ្នក​គាំ​ទ្រ​ខាង​ក្រោម៖

 

 

បើ​ទោះ​បី​នាង​គ្រេច​ក​ជើង​ក្ដី​ នាង​នៅ​តែ​អាច​បន្ត​ច្រៀង​បាន​ទៀត​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​នាង​ធូរ​ចិត្ត​ ក្រោយ​ពី​ទទួល​បាន​សារ​ថា​ នាង​អត់​អី​ទេ​​ឥឡូវ​នេះ។

 

ម្ចាស់​បទ​ "Baby One More Time”​ រូប​នេះ​​ធ្លាប់​មាន​ប្រវត្តិ​របួស​នេះ​ច្រើន​ណាស់​មក​ហើយ។ នៅ​ឆ្នាំ​១៩៩៩​ នាង​ធ្លាប់​មាន​បញ្ហា​របួស​ជង្គង់​ ពេល​កំពុង​ហាត់​សម​ និង​បាន​ឆ្លង​កាត់​ការ​វះ​កាត់​ទៀត​ផង។ ក្នុង​ឆ្នាំ​២០០៤​ នាង​បាន​រង​របួស​ជង្គង់​ដដែល​ ពេល​កំពុង​ថត​សម្ដែង​បទ​ "Outrageous” និង​ត្រូវ​បង្ខំ​ចូល​មន្ទីរ​ពេទ្យ​វះ​កាត់​ជា​ថ្មី៕

 

 -អាន​អត្ថបទ៖ ឆ្កែ​ចម្លែក​អាច​ឲ្យ​មនុស្ស​ដេក​លក់​ពេញ​ឆាក​ ដោយ​គ្រាន់​តែ​មើល​ភ្នែក

 

ប្រភព៖  huffingtonpost

អត្ថបទថ្មី