យីហោ​រថយន្ត​ល្បី​ៗ​របស់​ជប៉ុន​ កុំ​ច្រឡំ​របស់​ប្រទេស​លោក​ខាង​លិច​

  • 2015-05-02 23:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​បច្ចេកវិទ្យា​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​ អាច​មើល​ឃើញ​តាម​រយៈ​ការ​ផលិត​រថយន្ត។ អ្នក​ខ្លះ​សឹង​តែ​មិន​ជឿ​ថា​ យីហោ​រថយន្ត​ទាំង​នោះ​ជា​របស់​​ជប៉ុន​ទៀត​ផង។ តោះ! ​កុំ​ឲ្យ​ច្រឡំ​ ទៅ​មើល​រថយន្ត​ល្បី​ៗ​របស់​ជប៉ុន​ទាំង​អស់​គ្នា៖

 

Acura

Acura ទើប​បង្កើត​ក្នុង​ឆ្នាំ​១៩៨៦​ រយៈពេល​ខ្លី​នៅ​ឡើយ​ ប៉ុន្តែ​​បាន​ផលិត​រថយន្ត​ល្អ​ៗ​ដូច​ជា​ 3.2TL  និង​ MDX។

 

 

Acura 3.2TL

 

 

Honda​

Honda​ ជា​យីហោ​ល្បី​ដែល​មាន​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​រួច​ទៅ​ហើយ។ Honda បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤៦ និង​បាន​ផលិត​រថយន្ត​ជា​ច្រើន​ម៉ូដែល។ រថយន្ត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​របស់​ខ្លួន​មាន​ដូច​ជា​ Civic, Fit, Accord, CR-Z, legends, CR-Vជា​ដើម។

Honda Accord 2015

 

 

Lexus

ជា​យីហោ​រថយន្ត​ថ្មី​របស់​ជប៉ុន​ បង្កើត​ក្នុង​ឆ្នាំ​១៩៨៩​ ប៉ុន្តែ​រថយន្ត​ Lexus ​មាន​គុណភាព​ល្អ​ និង​រចនា​ប្រកប​ដោយ​ភាព​ទាក់ទាញ។ Lexus បាន​ផលិត​រថយន្ត​ល្អ​ៗ​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា​ Lexus F marque,  Lexus IS, ម៉ូដែល Lexus HS, និង​ម៉ូដែល​ Lexus LS។

Lexus F marque

 

 

Daihatsu

Daihatsu ​ចាត់​ទុក​ថា​ ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដ៏​យូរ​ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០៧។ ក្រុម​ហ៊ុន​នេះ​ផលិត​រថយន្ត​ម៉ូដែល​ល្បី​ៗ​ដូច​ជា​ Move-Custom, Copen, Materia, Mira, Midget, Mebius, Luxio, Max, Ceria, Bee, Taft និង​ Tranto​ ជា​ដើម។  ​

 Daihatsu Copen ២០១៥

 

 

Mazda

ជា​ក្រុមហ៊ុន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩២០​ និង​បាន​ផលិត​រថយន្ត​ជា​ច្រើន​ ហើយ​រថយន្ត​ដែល​ល្បី​បំផុត​​​របស់​យី​ហោ​នេះ​គឺ​កំពុង​តែ​ប្រើប្រាស់​ដោយ​ប្រជាជន​ជុំ​វិញ​ពិភពលោក។

Mazda CX-5 2015

 

 

Mitsubishi

Mitsubishi ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩១៧​ និង​បាន​ផលិត​រថយន្ត​ជា​ច្រើន​ប្រភេទ​ រាប់ទាំង​រថយន្ត​ប្រើ​អគ្គិសនី​ផង។

 Mitsubishi CA-MiEV ប្រើ​អគ្គិសនី

 

 

Nissan

បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៣៣​ Nissan​ បាន​លក់​រថយន្ត​ច្រើន​ជាង​២០​ម៉ូដែល​ផ្សេង​ៗ​គ្នា​ទូទាំង​ពិភព​លោក។ រថយន្ត​ដ៏​សំខាន់​ៗ​រួម​មាន​ Cabriolet, Leaf, Juke និង​ Cube។ ​

Nissan Juke 2015

 

 

Subaru

Subaru បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៣​ និង​បាន​ផលិត​រថយន្ត​ BRZ, Impreza, Outback និង​ Tribeca។

 

Subaru Impreza 2015

 

Toyota

ជា​ទូទៅ​គេ​បាន​ស្គាល់​ហើយ​ ថា​រថយន្ត​យីហោ​ Toyota ​ជា​របស់​ជប៉ុន​ ដោយសារ​ជា​យីហោនេះ​​ល្បី។ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៣៧​ Toyota​ បាន​ផលិត​​​រថយន្ត​ច្រើន​ម៉ូដែល​ដូចជា​​ Prius, Tundra, Corrola ឬ​​ Yaris និង​ម៉ូដែល​ជា​ច្រើន​ទៀត។

 

 

Toyota Corolla 2015

 

 

ប្រភព៖ autocarbrands