ចង់​ឲ្យ​ Microsoft ​​ទាយ​​អាយុ​​ ​គ្រាន់​តែ​បង្ហោះ​រូប​​​​​​ត្រង់​​នេះ​

  • 2015-05-04 16:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ Microsoft Build 2015 Developer Conference ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ San Francisco ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្រុមហ៊ុន​ Microsoft បាន​បង្ហាញ​នូវ​​វិបសាយ​ថ្មី​មួយ​ ដែល​អាច​​ទាយ​​ពី​អាយុ​​ និង​ភេទ​​ទៅ​លើ​រូបភាព​​​​បាន។

 

 

 

វិបសាយ​​ថ្មី​នោះ​មាន​ឈ្មោះ​ថា ​how-old.net ​។ ​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​ស្វែង​រក​រូបភាព ឬ  Upload រូបភាព​​ណាមួយ​ដែល​ខ្លួន​ចង់​ដឹង​ចូល​ ​ហើយ​​រង់​ចាំ​ប្រហែល​ជា​​១​នាទី​ នោះ​ប្រព័ន្ធ​របស់​វា​​នឹង​​ធ្វើ​ការ​វិភាគ ​​និ​ង​គណនា​រូបភាព​នោះ ហើយ​វា​នឹង​បង្ហាញ​​ពី​ភេទ​ ព្រម​ទាំង​អាយុ​របស់​រូបភាព​នោះ។ ប៉ុន្តែ​ចំពោះ​លទ្ធផល​ដែល​បាន​បង្ហាញ​គឺ​មិន​ត្រឹម​ត្រូវ​ទាំង​អស់​នោះ​ទេ។

 

​ប្រសិន​បើ​ប្រិយមិត្ត​ចង់​សាកល្បង​សូម​ចូល​ទៅ​កាន់​គេហទំព័រ  ​how-old.net ​ ឬ ចុច​ត្រង់​នេះ

 

 

 

 

 

 

 

 

 

អាន​បន្ត៖ វិធី​ស្រួល​ៗ ធ្វើ​ឱ្យ​កុំព្យូទ័រ​យឺត​ ​ដើរ​លឿន​ឡើង​វិញ

 

ដោយ៖ ​សំនៀង

 

អត្ថបទពេញនិយម