ក្រោយ​ដើរ​ចេញ​ពី SNSD ​Jessica​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​​​ហាង​ Fashion ​​ខ្លួន​ឯង

  • 2014-10-09 22:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​មួយ​សប្ដាហ៍​ផង​ ក្រោយ​​ពី​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ដើរ​ចេញ​ពី​ ក្រុម​ Girls' Generation ​​ពេល​នេះ​ Jessica ​បាន​​​​ងាក​មក​ពង្រឹង​ជំនួញ​របស់​ខ្លួន​វិញ​ម្ដង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់។ ​

​​

“ក្រុមហ៊ុន​ Fashion ​​ Blance ​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​​មួយ​​ឈ្មោះ "ECLARE” ​ក្រោយ​ផលិតផល​ដំបូង​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង"។ ​​នេះ​ជា​ការ​លើក​ឡើង​របស់​ Hill and Knowlton ​​ដែល​ជា​ភ្នាក់ងារ​​ទំនាក់ទំនង​សាធារណៈ​របស់​​ក្រុមហ៊ុន​ Blance ​​ក្នុង​សន្និសីទ​កាសែត​មួយ។

“ECLARE ​​ក្លាយ​ពី​ភាសា​ឡាតាំងថា​​​ "Clara”។ ​​វា​បង្កប់​នូវ​ទស្សនវិស័យ​នៃ​ភាព​ច្បាស់លាស់ ​និង​ភាព​ឆ្លុះ​បញ្ចាំង​របស់​​ប្រធាន​ផ្នែក​ឌីហ្សាញ​គឺ Jessica”។

 

​ក្នុង​​សេចក្ដី​ប្រកាស​នោះ​ក៏​មាន​បញ្ចូល​សម្ដី​របស់​អតីត​សមាជិក​ SNSD ​ដែរ​ថា ​"វា​ដូចជា​លឿន​ជាង​ការ​គ្រោង​ទុក​បន្តិច ​តែ​ខ្ញុំ​ពិត​ជា​រីករាយ​​ដែល​បាន​ដើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត​ជាមួយ​ Blanc & ECLARE។ ​អរគុណ​សម្រាប់​ការ​គាំទ្រ​​ជា​រៀង​រហូត​មក"។

 

​​សកម្មភាព​របស់​ Jessica ​ទៅ​លើ​ផ្នែក​ Fashion ​នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ចុង​បញ្ចប់​នៃ​មនោសញ្ចេតនា​ជាមួយ​ផលិតកម្ម​ SM ​ហើយ​នាង​ទំនង​ប្រហែល​​​មិន​ត្រឡប់​ទៅ​រក​ទ្រនំ​ចាស់​នេះ​វិញ​​ទេ។

 

ចាំ​មើល​​ភាគ​បន្ត​​របស់​ Jessica ​ទាំង​អស់​គ្នា!

 

ចុចត្រង់​នេះ​ ដើម្បី​អាន Jessica បង្ហាញ​សារ​ឈឺចាប់ ក្រោយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម Girls’ Generation ជា​ផ្លូវការ៕

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​lollipop

អត្ថបទថ្មី