ពុកចង្កាខ្លះអាចមានផ្ទុកបាក់តេរីច្រើនជាងបង្គន់
- 2015-05-04 21:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុកចង្កាខ្លះអាចមានផ្ទុកបាក់តេរីច្រើនជាងបង្គន់
ចន្លោះមិនឃើញ
មនុស្សប្រុសមួយចំនួន បានព្យាយាមរក្សាទុកពុកមាត់ ឬពុកចង្កាដ៏វែង ដើម្បីឲ្យមើលទៅសមជាសុភាពបុរសពិត។ យ៉ាងណាមិញ តាមការសិក្សាថ្មីមួយរបស់អ្នកជំនាញបានបង្ហាញថា ពុកចង្កាខ្លះអាចមានផ្ទុកបាក់តេរីជាច្រើន និងកខ្វក់ជាងបង្គន់ទៅទៀត។
រូបតំណាង
បើតាមក្រុមអ្នកជំនាញខាងអតិសុខុមជីវសាស្ត្រក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក បានបង្ហាញថា បាក់តេរីដែលប្រមូលផ្ដុំនៅក្នុងពុកចង្ការបស់សុភាពបុរសមួយចំនួន អាចបង្កហានិភ័យដល់សុខភាព។
លោក John Golobic ដែលជាអ្នកជំនាញម្នាក់នៅក្នុងក្រុម មកពីមន្ទីរពិសោធន៍ Quest Diagnostics បានយកសំឡីត្បាល់ត្រចៀកមកជូតលើពុកចង្កា ដើម្បីរកបាក់តេរីនៅក្នុងនោះ យកមកធ្វើការសិក្សារកលទ្ធផល។
”ជាទូទៅខ្ញុំគ្មានការភ្ញាក់ផ្អើលអ្វីឡើយ... តែរឿងនេះ ពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែន"។ លោក John Golobic និយាយ។ អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា "មានកម្រិតជាតិកខ្វក់ខ្លាំង ដែលអាចបង្កការរំខានខ្លះ"។ ព្យាយាមដាក់ដៃរបស់អ្នកឲ្យឆ្ងាយពីមុខ តាមដែលអាចធ្វើទៅបាន"។
លោក John Golobic
ទោះបែបនេះក្ដី ប្រសិនបើអ្នកចង់បន្តរក្សាទុកពុកចង្កាដ៏វែងដោយគ្មានបាក់តេរី ត្រូវព្យាយាមសម្អាតដៃឲ្យបានញឹកញាប់ និងចៀសវាងច្បូតពុកចង្កាលេង ព្រោះសកម្មភាពនេះហើយដែលជាអ្នកនាំយកមេរោគមកប្រមូលផ្ដុំទុកនៅតំបន់ពុកចង្កា៕
ចុចអាន៖ វិធីងាយៗ សម្រាប់នារីដែលមិនចង់ឱ្យដុះពុកមាត់ឬរោមខ្មៅតូចៗនៅលើមុខ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ news