រៀនធ្វើវីដេអូ បញ្ចូលសំឡេងអ្នក ដាក់រូបឆ្មាស្អាតៗ អនុវត្តតាមវិធីខាងក្រោម
- 2015-05-05 13:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនធ្វើវីដេអូ បញ្ចូលសំឡេងអ្នក ដាក់រូបឆ្មាស្អាតៗ អនុវត្តតាមវិធីខាងក្រោម
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញ ឬទទួលបានវីដេអូដែលមានរូបភាពបែបកំប្លែងដូចជារូបតុក្កតាឆ្មារបញ្ចូលសំឡេងដោយមិត្តភ័ក្ដិរបស់អ្នកលើ Facebook ហើយមើលទៅ។ ប្រសិនប្រិយមិត្តចង់បង្កើតវីដេអូទាំងនេះដែរ គឺគ្រាន់តែទាញយកកម្មវិធី Talking Tom for Messenger ពី app Store រួចដំឡើងវានៅលើទូរសព្ទ Smartphone របស់អ្នក ហើយធ្វើតាមការណែនាំដូចខាងក្រោម៖
បើកកម្មវិធីហើយចុចលើប៊ូតុងមូលពណ៌ក្រហមស្ថិតនៅផ្នែកខាងក្រោមនៃអេក្រង់ ហើយនិយាយពាក្យដែលចង់ថតចូល
ពេលនិយាយចប់ ចុចលើប៊ូតុងដដែលនោះដើម្បីបញ្ចប់
បន្ទាប់ពីថតសម្ដីរបស់អ្នករួច អ្នកអាចផ្ញើវាទៅកាន់មិត្តភ័ក្ដិរបស់អ្នកបានភ្លាមៗតាមរយៈ Facebook Messenger ឬ រក្សាទុកនៅក្នុង Gallery នៅលើទូរសព្ទរបស់អ្នកដើម្បី Upload ចូល Facebook ឬ បណ្ដាញសង្គមផ្សេងទៀតក៏បានដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចប្ដូររូបភាពតួរអង្គ ឬ រូបភាព Background នៅផ្នែកខាងក្រោយដោយគ្រាន់តែចុចលើប៊ូតុងពណ៌ខៀវស្ថិតនៅផ្នែកខាងក្រោម ខាងឆ្វេងនៃផ្ទៃអេក្រង់៕
ទាញយកកម្មវិធី សម្រាប់ iOS, សម្រាប់ Android
អានបន្ត៖ ចង់ឲ្យ Microsoft ទាយអាយុ គ្រាន់តែបង្ហោះរូបត្រង់នេះ
ដោយ៖ សំនៀង