៣ចំណុចរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់ Macbook ស៊េរីថ្មី
- 2015-05-06 22:39:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់ Macbook ស៊េរីថ្មី
ចន្លោះមិនឃើញ
រាល់ផលិតផលបច្ចេកវិទ្យាចុងក្រោយទាំងអស់មិនមែនសុទ្ធតែឥតខ្ចោះនោះទេ។ អ្នកខ្លះអាចនឹងពេញចិត្តនូវភាពវិវឌ្ឍនៃផលិតផលបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែអ្នកផ្សេងអាចយល់ថា ការផ្លាស់ប្ដូរនោះដូចជាមិនល្អទៅវិញ។
តួយ៉ាង គេហទំព័របរទេស Apple Insider បានលើកយកនូវចំណុចគុណសម្បត្តិ៣ចំណុច និងគុណវិបត្តិ៣ចំណុច នៃកុំព្យូទ័រ Macbook ស៊េរីថ្មីនេះមកបង្ហាញដូចខាងក្រោម។
គុណសម្បត្តិ៖ ១. រចនាបានរូបរាងស្ដើង ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន
២. អាចបំពាក់អេក្រង់ Retina លើកុំព្យូទ័រស្ដើង និងស្រាលបែបនេះបាន
៣. មានជម្រើសពណ៌ច្រើន ដល់ទៅបី គឺពណ៌ប្រាក់ មាស និងប្រផេះ ដែលម៉ូដែលមុន Macbook air ឬ pro មានតែពណ៌ប្រាក់។ ចំណែក Storage ក៏ធំដែរ គឺតិចបំផុតក៏ទំហំ ២៥៦ GB ដែរ។
គុណវិបត្តិ៖ ១. ការលែងប្រើក្បាលឌុយសាក MagSafe អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ចាយលុយច្រើនពេលមានបញ្ហាឧប្បត្តិហេតុចៃដន្យអ្វីមួយ។
២. អត់មានរន្ធ USB-C adapter។ បើចង់ដោយ Flash ទាមទារឲ្យទិញ splitter USB-C adapter មកបំពាក់ខាងក្រៅ។
៣. ចាប់ផ្ដើមពីតម្លៃ១២៩៩$ វាហាក់បីដូចជាថ្លៃជាងអ្វីដែល Macbook ថ្មីផ្ដល់ជាប្រយោជន៍មកអ្នកប្រើប្រាស់វិញ។
ចុះចំពោះប្រិយមិត្តយល់ថា Macbook ស៊េរីថ្មីនេះមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ប្រភព៖ appleinsider