​​ផ្លូវ​តាម​​​ចំណោត​​ភ្នំ​​​នៅ​​ចិន​ គួរ​ឲ្យ​ខ្លាច​ តែ​គេ​សរសើរ​ថា​ស្អាត​អស់​ទាស់

  • 2015-05-07 22:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​​ចំណោត​​​ភ្នំ​​​​ដ៏​​ខ្ពស់​មួយ ​ដែល​លាត​សន្ធឹង​យ៉ាង​វែង​តាម​ជ្រលង​ជ្រោះ​នៅ​ចិន​ បាន​ក្លាយ​​ជា​ទស្សនីយភាព​មួយ​ដ៏​ស្អាត​ទាក់​ភ្នែក តែ​ក៏​គួរ​ឲ្យ​ខ្លាច​​​ណាស់​ដែរ។ ​ទេសចរ​ជា​ច្រើន បាន​​ឆ្លង​កាត់​​ផ្លូវ​ជម្រាល​ថ្ម​២០០​ម៉ែត្រ​ និង​មាន​រយៈ​កម្ពស់​១៧០០​ម៉ែត្រ​ពី​ដី​​​នោះ ដើម្បី​ឆ្លង​ទៅ​មើល​ភូមិ​ដាច់​ស្រយាល​មួយ។

 

 

នៅ​ថ្ងៃ​ឈប់​សម្រាក​​ចុង​សប្ដាហ៍ ​​​​​មនុស្ស​​​រាប់​រយ​នាក់​បាន​ធ្វើ​ដំណើរ​ឡើង​​ទៅ​ផ្លូវ​​ ​ដែល​គេ​ចាត់​ទុក​ជា​តំបន់​ភូមិ​ដែល​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ប្រទេស​ចិន​គឺ​​ភូមិ ​Guo Liang Cun។ ​មាន​តែ​រូង​ផ្លូវ​​​នេះ​តែ​មួយ​គត់​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​ទៅ​ពិភព​ខាង​ក្រៅ ​​ដែល​ធ្វើ​ឲ្យ​ពេល​ខ្លះ​មាន​ការ​កក​ស្ទះ​ថែម​ទៀត​ផង។

 

​ផ្លូវ​នេះ​ ត្រូវ​បាន​គេ​ជីក​នៅ​ក្នុង​ឆ្នាំ​១៩៧០​ ដោយ​បុរស​១៣​នាក់​ ជាមួយ​អ្នក​ភូមិ​ ដោយ​ចំណាយ​ពេល​​ប្រាំ​ឆ្នាំ​ដើម្បី​បញ្ចប់។

 

ចង់​ដឹង​ថា​ស្រស់​ស្អាត និង​គួរ​ឲ្យ​ខ្លាច​ដូច​គេ​ថា​មែន​ឬ​អត់ សូម​មើល​រូបភាព​ដូច​ខាង​ក្រោម៖

 

 
 
 
 
 
 
 

ចុច​អាន៖ កន្លែង​ដ៏​ស្រស់​ស្អាត​បំផុតទាំង​១២​ នៅ​ចក្រភពអង់គ្លេស

 

ប្រែ​សម្រួល៖ មាន​ រតនា ប្រភព៖ dailymail