ក្រុមណានឹងឈ្នះជើងទី១ វគ្គ៤ក្រុម Europa League យប់នេះ?
- 2015-05-07 23:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមណានឹងឈ្នះជើងទី១ វគ្គ៤ក្រុម Europa League យប់នេះ?
ចន្លោះមិនឃើញ
ក្រុម SSC Napoli របស់អ៊ីតាលី នឹងស្វាគមន៍ Dnipro របស់អ៊ុយក្រែន ខណៈដែល Sevilla របស់អេស្ប៉ាញ នឹងស្វាគមន៍ក្រុម Fiorentina របស់អ៊ីតាលី ក្នុងការប្រកួត UEFA Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នាវេលាម៉ោងដំណាលគ្នា០២:០៥នាទីយប់នេះ។
SSC Napoli vs Dnipro
លោក Rafael Benitez អ្នកចាត់ការរបស់ Napoli ចង់សម្រេចគោលបំណងរបស់ខ្លួន ដោយចង់ឈ្នះពានរង្វាន់១នេះជាលើកទី៣ ខណៈដែលក្រុម Dnipro បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺជាលើកដំបូងរបស់ប្រវត្តិសាស្ត្រក្លិប។
ក្រុមទាំង២នេះធ្លាប់ជួបគ្នា២ដងគត់ កាលពីរដូវកាល២០១២/១៣ ក្នុងការប្រកួត UEFA Europa League នៅវគ្គចែកពូល ហើយក្រុមទាំង២ ឈ្នះ១ ចាញ់១ដូចគ្នា ពោលគឺនៅទឹកដីអ៊ុយក្រែន Dnipro យកឈ្នះ ៣-១ ប៉ុន្តែនៅប្រទេសអ៊ីតាលី Napoli ឈ្នះ ៤-២ វិញ។
Sevilla vs Fiorentina
ក្រុមម្ចាស់ការពារតំណែងជើងឯក Sevilla FC កំពុងស្វែងរកកៅអីមួយ ដើម្បីបានឡើងវគ្គផ្ដាច់ព្រ័ត្រ ២រដូវកាលជាប់ៗគ្នា ខណៈដែលក្រុមអេស្ប៉ាញមួយនេះ មិនធ្លាប់ប៉ះគ្នាទល់នឹង ACF Fiorentina ទាល់តែសោះ ក្នុងការប្រកួតក្របខ័ណ្ឌ UEFA។ ដូច្នេះយប់នេះ គឺជាជំនួបគ្នាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមទាំង២៕
ប្រិយមិត្តសាកទាយមើល៍ថា ក្រុមណានឹងឈ្នះខ្លះយប់នេះ?
-ចុចអាន៖ លទ្ធផលចាប់គូ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចេញហើយ
ដោយ៖ វិន ជីវ័ន្ត ប្រភព៖ uefa.com